សកម្មភាពរបស់យើងក៏ជះផលប៉ះពាល់ដល់ជីវិតរបស់កុមារដែល
ធ្វើការងារនិងរស់នៅក្នុងតំបន់ទេសចរណ៍ផងដែរ។
មិនថាយើងរស់នៅកន្លែងណាក៏ដោយក្នុងពិភពលោកនេះ យើងម្នាក់ៗត្រូវទទួលខុសត្រូវចំពោះកុមារពិសេសគឺរក្សាសុវត្ថិភាពរបស់ពួកគេ
ពីការរំលោភបំពាន។កុមារដែលរស់នៅតំបន់ទេសចរណ៍ពិតជាងាយរងគ្រោះដោយការរំលោភបំពានផ្នែកផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទ។ ជួនកាលយើងអាចធ្វើសកម្មភាពមួយចំនួនដោយមិនដឹងខ្លួន ដែលអាចធ្វើឲ្យកុមារបន្តប្រឈមនឹងវដ្តនៃការរំលោភបំពាន។ ហេតុនេះ ជាការសំខាន់ណាស់ដែលយើងត្រូវដឹងពីរបៀបធ្វើសកម្មភាពសាមញ្ញៗ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចំពោះកុមារ និងជួយបង្កើត
ឧស្សាហកម្មទេសចរណ៍ដែលរក្សាសុវត្ថិភាពកុមារ។យុទ្ធនាការសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍មានគោលបំណងផ្ដល់ជូនពួកយើងនូវចំណេះដឹង និងព័ត៌មានស្ដីពីកិច្ចការសាមញ្ញៗដែលយើងម្នាក់ៗអាចធ្វើបាន ដើម្បីក្លាយខ្លួនជាអ្នកដំណើរដែលរក្សាសុវត្ថិភាពកុមារ។
ទទួលសម្បថ
ខ្ញុំបានដឹងថា សកម្មភាពប្រកបដោយការប្តេជ្ញាចិត្តខ្ពស់មួយចំនួនៗ ពេលបូករួមបញ្ចូលគ្នា អាចធ្វើឲ្យមានភាពខុសប្លែកដ៏ធំចំពោះកុមារ។ ខ្ញុំសូមស្បថថានឹងធ្វើខ្លួនជាអ្នកដំណើរដែលជួយរក្សាសុវត្ថិភាពកុមារ ហើយធ្វើការជ្រើសរើសដោយសុឆន្ទៈដើម្បីជួយកុមារនៅតាមគោលដៅទេសចរណ៍នានា។
អរគុណ!
អ្នកបានប្តេជ្ញាថានឹងចាប់ផ្តើមធ្វើជាអ្នកដំណើរដែលជួយរក្សាសុវត្ថិភាពកុមារ និងចូលរួមក្នុងចលនាអ្នកធ្វើដំណើរប្រកបដោយការទទួលខុសត្រូវ។ សូមអរគុណដែលអ្នកបានក្រោកឈរឡើងដើម្បីកុមារ និងជម្រុញឲ្យមានការផ្លាស់ប្តូរក្នុងវិស័យទេសចរណ៍។ សូមបន្តសិក្សាបន្ថែម ចែករំលែក និងធ្វើសកម្មភាពដើម្បីធានាឲ្យបានថា កុមារមានសុវត្ថិភាព។
Share your pledge on Facebook Close this windowសិក្សា
ស្វែងយល់អំពីរបៀបដែលអ្នកអាច
ធ្វើឲ្យមានការផ្លាស់ប្តូរ។
សម្បថ
ក្លាយជាផ្នែកមួយនៃការផ្លាស់ប្តូរ។ប្តេជ្ញាចិត្តដើម្បីធ្វើជា
អ្នកដំណើរដែលជួយរក្សាសុវត្ថិភាពកុមារ។