សកម្មភាពបន្តិចបន្តួច នាំមកនូវភាពខុសប្លែកដ៏ធំធេង។ ជម្រើសដែលអ្នកជ្រើសរើសអាចជះផលប៉ះពាល់ដល់ជីវិតរបស់កុមារ។
កុមារអាស្រ័យលើមនុស្សពេញវ័យដើម្បីរក្សាសុវត្ថិភាពរបស់ពួកគេពីការរំលោភបំពាន។ មិនថាយើងនៅកន្លែងណាក៏ដោយ ក៏យើងត្រូវតែមានការទទួលខុសត្រូវបែបនេះជានិច្ច។ ក្នុងនាមជាអ្នកដំណើរ យើងមាននូវសក្ដានុពលដើម្បីជួយ ឬធ្វើបាបសហគមន៍ដែលយើងទៅទស្សនា។ ចូរធ្វើខ្លួនជាអ្នកដំណើរដែលរក្សាសុវត្ថិភាពកុមារ។