ចូរចៀសវាងការឲ្យអំណោយដោយផ្ទាល់
ដល់កុមារ ឬនាំពួកគេទៅកន្លែងណាមួយ
ដោយគ្មានអ្នកទៅជាមួយ
ហេតុអ្វីបានជាចំណុចនេះមានសារៈសំខាន់?
បើទោះជាយើងអាចយល់ថាអន្តរកម្មជាមួយកុមារម្ចាស់ស្រុកគឺជាបទពិសោធន៍ដ៏ពិសេសមួយក៏ដោយ ក៏អន្តរកម្មនេះអាចប៉ះពាល់ជាខ្លាំងដល់ពួកគេ។ វាបង្រៀនកុមារឲ្យស្និទ្ធិស្នាលជាមួយជនប្លែកមុខ ដែលមិនមែនសុទ្ធតែមានបំណងល្អចំពោះកុមារនោះទេ។ ការលេងកំសាន្ត ការឲ្យអំណោយ ឬការនាំកុមារទៅកន្លែងណាមួយដោយគ្មានអ្នកទៅជាមួយ នឹងលើកទឹកចិត្តឲ្យពួកគេជឿជាក់លើមនុស្សពេញវ័យដែលជាជនប្លែកមុខ ដោយគ្មានការត្រួតពិនិត្យ ឬការអនុញ្ញាតពីម្តាយឪពុក ឬអាណាព្យាបាលរបស់ពួកគេ។ ជនដែលចង់ធ្វើបាបកុមារ ជារឿយៗធ្វើបាបកុមារបន្ទាប់ពីកសាងទំនាក់ទំនងល្អជាមួយកុមារបានមួយរយៈសិន ជារឿយៗមានការឲ្យអំណោយ និងសំណូក។ ការធ្វើបែបនេះអាចឲ្យកុមារវង្វេង ហើយធ្វើឲ្យពួកគេប្រឈមនឹងគ្រោះថ្នាក់។
ដូច្នេះ តើខ្ញុំអាចធ្វើអ្វីខ្លះផ្សេងពីនេះ?
មិនត្រូវឲ្យអំណោយដោយផ្ទាល់ដល់កុមារ ឬយកកុមារទៅកន្លែងណាមួយដោយគ្មានអ្នកទៅជាមួយ និងគ្មានការអនុញ្ញាតនោះឡើយ។ ជំនួសមកវិញ អ្នកអាចបរិច្ចាគទៅដល់អង្គការ និងសហគ្រាសទាំងឡាយណាដែលធ្វើការដើម្បីគាំទ្រកុមារងាយរងគ្រោះ និងគ្រួសាររបស់ពួកគេ។
ចំពោះតំបន់ជនបទ និងសហគមន៍តូចៗ អ្នកត្រូវសុំជួបជាមួយថ្នាក់ដឹកនាំភូមិ ហើយផ្ញើអំណោយទាំងនោះទៅឲ្យពួកគេ។ ថ្នាក់ដឹកនាំភូមិអាចធានាបានថា វត្ថុទាំងឡាយត្រូវបានបែងចែកដោយត្រឹមត្រូវ ទៅដល់ដៃកុមារដែលមានតម្រូវការបំផុត។ ប្រសិនបើអ្នកទៅទស្សនាតំបន់ជនជាតិដើមភាគតិច ជាការល្អ សូមកុំនាំយករបស់ដូចជា ស្ករគ្រាប់ សម្លៀកបំពាក់ ឬឱសថទាំងឡាយណាដែលអាចគម្រាមកំហែងកំហែងដល់បែបបទប្រពៃណីនៃជីវិតរស់នៅរបស់ពួកគេ។