ចូរធ្វើការស្រាវជ្រាវមុននឹងទៅទស្សនាឬធ្វើ
ការងារស្ម័គ្រចិត្តជាមួយកុមារងាយរងគ្រោះ
នៅបរទេស
ហេតុអ្វីបានជាចំណុចនេះមានសារៈសំខាន់?
ចេតនាល្អតែមួយមុខនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ ពេលខ្លះយើងធ្វើរឿងមួយចំនួនដែលអាចរុញច្រានកុមារឲ្យប្រឈមហានីភ័យជាអវិជ្ជមានដោយពុំដឹងខ្លួន។
អង្គការយូនីសេហ្វបានប៉ាន់ប្រមាណថា កុមារប្រមាណ ៨០% ដែលរស់នៅក្នុងមណ្ឌលថែទាំ តាមពិតពុំមែនជាកុមារកំព្រានោះឡើយ។ ការគាំទ្រដល់ស្ថាប័នទាំងអស់នេះ អាចលើកទឹកចិត្តឲ្យមានការបំបែកកុមារចេញពីគ្រួសាររបស់ពួកគេ។ ការស្រាវជ្រាវក៏បានរកឃើញផងដែរថា ការទៅទស្សនកិច្ច និងការធ្វើការងារស្ម័គ្រចិត្តក្នុងមណ្ឌលកុមារកំព្រារយៈពេលខ្លី អាចបង្កការខូចខាតដល់ការអភិវឌ្ឍ និងសុខុមាលភាពផ្លូវចិត្តរបស់កុមារ។
ក្នុងករណីដែលពុំមានការត្រួតពិនិត្យសាវតា និងការសាកសួរបន្ថែមឲ្យបានគ្រប់គ្រាន់អំពីមនុស្សធំដែលត្រូវប្រាស្រ័យទាក់ទងជាមួយកុមារក្នុងមណ្ឌលកុមារកំព្រា ឬសហគមន៍ នោះកុមារត្រូវប្រឈមនឹងហានីភ័យនៃការរំលោភបំពាន។
សិក្សាបន្ថែមអំពីហានីភ័យនៃ “ទេសចរណ៍ទៅកាន់មណ្ឌលកុមារកំព្រា” សម្រាប់កុមារ នៅទីនេះ។
ដូច្នេះ តើខ្ញុំអាចធ្វើអ្វីខ្លះផ្សេងពីនេះ?
ចូរស្វែងរកការផ្តួចផ្តើមគំនិតទាំងឡាយណាដែលជម្រុញឲ្យកុមារ ទទួលការថែទាំនៅក្នុងគ្រួសាររបស់គេ ជាជាងធ្វើឲ្យពួកគេត្រូវស្ថិតនៅក្នុងស្ថាប័នថែទាំ។ អង្គការនានាគួរមានស្តង់ដារ និងនីតិវិធីតឹងរ៉ឹងសម្រាប់ការពារកុមារ ហើយអ្នកស្ម័គ្រចិត្តគួរតែធ្វើការដើម្បីកសាងសមត្ថភាពបុគ្គលិកក្នុងស្រុក ជំនួសឲ្យការធ្វើការដោយផ្ទាល់ជាមួយកុមារ។
តាមពិតភាពក្រីក្រគឺជាកត្ដាដែលជម្រុញកុមារជាច្រើនឲ្យទៅរស់នៅក្នុងមណ្ឌលថែទាំ ពោលគឺមិនមែនដោយសារពួកគេខ្វះគ្រួសារប្រកបដោយក្តីស្រឡាញ់នោះទេ។ ហេតុនេះ ការបរិច្ចាគទៅឲ្យអង្គការទាំងឡាយណាដែលផ្តល់អាហារ ការថែទាំសុខភាព និងការអប់រំដល់កុមារក្រីក្រ នឹងអាចជួយជម្រុញកុមារឲ្យរស់នៅក្នុងគ្រួសាររបស់ពួកគេ ដែលជាទីកន្លែងពួកគេគួររស់នៅ។
For more information
-
1
គោលការណ៍ណែនាំស្ដីពីទេសចរណ៍ធ្វើការស្ម័គ្រចិត្ត
គោលការណ៍ណែនាំនេះចងក្រងនូវការអនុវត្តល្អៗក្នុងការការពារកុមារក្នុងឧស្សាហកម្មទេសចរណ៍ធ្វើការស្ម័គ្រចិត្ត។ ចូរជ្រើសរើសស្ថាប័នដែលលើកកម្ពស់ស្តង់ដារទាំងនេះ។ គេហទំព័រ
Visit site -
2
ទេសចរណ៍តាមមណ្ឌលកុមារកំព្រា
ចូរអានបន្ថែមអំពីហានិភ័យចំពោះកុមារក្នុងទេសចរណ៍តាមមណ្ឌលកុមារកំព្រាក្នុងយុទ្ធនាការរបស់ អង្គការហ្រែ្វនអន្តរជាតិ “កុមារមិនមែនជាគ្រឿងអូសទាញភ្ញៀវទេសចរ”។ គេហទំព័រ
Visit site -
3
គោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិសម្រាប់កន្លែងថែទាំកុមារផ្សេងទៀត
ឯកសារដែលបានប្រកាសគាំទ្រដោយសន្និបាតអង្គការសហប្រជាជាតិនេះ គូសបញ្ជាក់ពីមូលហេតុដែលការថែទាំតាមមណ្ឌលមិនមែនជារឿងល្អប្រសើរសម្រាប់កុមារភាគច្រើន។ ចូរស្វែងយល់បន្ថែមអំពីស្តង់ដារអន្តរជាតិដែលគួរតែអនុវត្តនៅតាមកន្លែងថែទាំកុមារផ្សេងទៀត។ គេហទំព័រ
Visit site