ហាមចូលរួមក្នុងសកម្មភាពផ្លូវភេទគ្រប់
ប្រភេទជាមួយមនុស្សអាយុក្រោម១៨ឆ្នាំ
ហេតុអ្វីបានជាចំណុចនេះមានសារៈសំខាន់?
សកម្មភាពផ្លូវភេទជាមួយកុមារគឺជាបទល្មើសប្រឆាំងនឹងច្បាប់។ បើតាមអនុសញ្ញាអន្តរជាតិ កុមារគឺជាជនទាំងឡាយណាដែលមានអាយុក្រោម១៨ឆ្នាំ។ ការរំលោភបំពានផ្លូវភេទផ្ដល់នូវផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ និងយូរអង្វែងដល់កុមារ។ អ្នកក៏អាចជួបនូវផលលំបាកធ្ងន់ធ្ងរផងដែរ ទាំងនៅប្រទេសដែលអ្នកទៅទស្សនា និងពេលត្រឡប់មកប្រទេសកំណើតរបស់អ្នកវិញ។
ដូច្នេះ តើខ្ញុំអាចធ្វើអ្វីខ្លះបើខ្ញុំឃើញសកម្មភាពដែលគួរឲ្យសង្ស័យ?
បើអ្នកឃើញសកម្មភាពណាមួយក្នុងអំឡុងពេលធ្វើដំណើររបស់អ្នក ដែលធ្វើឲ្យអ្នកមានអារម្មណ៍មិនស្រួល អាក់អន់ចិត្ត ស្អប់ខ្ពើម ឬភ័យខ្លាច ចូររកដំណោះស្រាយ។ បើអ្នកឃើញឥរិយាបថគួរឲ្យសង្ស័យ ចូររាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ឬទីភ្នាក់ងារអន្តរជាតិដែលមានរាយឈ្មោះនៅខាងក្រោម។