បើអ្នកឃើញ ឬ សង្ស័យថាមានការ
រំលោភបំពានលើកុមារក្នុងពេលអ្នកធ្វើ
ដំណើរ ចូររាយការណ៍រឿងនេះជាបន្ទាន់
ហេតុអ្វីបានជាចំណុចនេះគឺជាបញ្ហា?
កុមារអាស្រ័យលើមនុស្សពេញវ័យដើម្បីរក្សាសុវត្ថិភាពរបស់ពួកគេពីការរំលោភបំពាន។ មិនថាយើងនៅកន្លែងណាក៏ដោយ ក៏យើងម្នាក់ៗត្រូវតែមានការទទួលខុសត្រូវក្នុងការធានាថាកុមារគ្រប់រូបមិនទទួលរងការរំលោភបំពានផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទ។
ដូច្នេះ តើខ្ញុំអាចធ្វើអ្វីបានខ្លះ?
បើអ្នកឃើញស្ថានភាពដែលអ្នកគិតថាកុមារកំពុងត្រូវបានរំលោភបំពាន ឬប្រឈមនឹងការរំលោភបំពាន (ផ្លូវកាយ ផ្លូវចិត្ត ឬផ្លូវភេទ) ចូររាយការណ៍រឿងនេះជាបន្ទាន់ដល់ជនណាដែលអាចធ្វើសកម្មភាពការពារកុមារ។ ចូរទាក់ទងទៅស្ថាប័នដូចខាងក្រោម។