October 13, 2014
សំណេររបស់ភ្ញៀវ – ការកេងប្រវ័ញ្ចលើកុមារ និងមជ្ឈមណ្ឌលការពារតាមប្រព័ន្ធអ៊ីនធើណេត បច្ចេកវិទ្យាឌីជីថលគឺមានសារៈសំខាន់ណាស់សម្រាប់កុមារ និងមនុស្សវ័យក្មេង។ ពួកគេប្រើប្រាស់បច្ចេកវិទ្យានេះដើម្បីរៀនសូត្រ លេងកំសាន្ត ជួបជុំ និងបង្ហាញអំពីខ្លួនឯង ដោយប្រើវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតគ្រប់ប្រភេទ មិនថាជាការចែករំលែករូបថត និងវីដេអូ ការសរសេរក្នុងប្លុក ការលេងហ្គេម ឬការបង្កើតកម្មវិធីរបស់ខ្លួនផ្ទាល់នោះឡើយ។ មានឱកាសដ៏គួរឲ្យអស្ចារ្យជាច្រើននៅក្នុងនោះ។ ប៉ុន្តែ បច្ចេកវិទ្យាឌីជីថលក៏បង្កប់នូវហានីភ័យដ៏ធ្ងន់ធ្ងរមួយចំនួនចំពោះកុមារផងដែរ។ មានចំណងទាក់ទងរវាងការរំលោភបំពានកុមារនៅក្នុងបរិបទទេសចរណ៍ និងបច្ចេកវិទ្យាឌីជីថល។ ជនល្មើសផ្លូវភេទកុមារ ជារឿយៗតែងប្រើប្រាស់បច្ចេកវិទ្យានេះដើម្បីចូលទៅរក និងលួងលោមកុមារសម្រាប់គោលបំណងរំលោភបំពានផ្លូវភេទតាមបណ្តាញអ៊ីនធើណេត។ ឪពុកម្តាយ និងអ្នកថែទាំអាចបង្កើតឲ្យមានភាពខុសប្លែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយហានីភ័យដែលកុមារជួបប្រទះនៅលើអ៊ីនធើណេត ហើយជួយរក្សាសុវត្ថិភាពពួកគេ។ ជាការសំខាន់ណាស់ដែលឪពុកម្តាយ និងអ្នកមើលថែត្រូវយល់អំពីអ្វីដែលកុមារកំពុងធ្វើនៅលើអ៊ីនធើណេត និងនិយាយជាមួយពួកគេអំពីហានីភ័យដែលមាន។ សារគន្លឹះសំខាន់ៗរបស់យើងសម្រាប់ឪពុកម្តាយ និងអ្នកមើលថែ៖ សូមឲ្យកូនអ្នកបង្ហាញអំពីគេហទំព័រដែលពួកគេប្រើប្រាស់ឲ្យអ្នកឃើញ៖ តាមរយៈការធ្វើបែបនេះ កូនអ្នកបានរួមបញ្ចូលអ្នកនៅក្នុងជីវិត តាមប្រព័ន្ធអ៊ីនធើណេត និងសកម្មភាពសង្គមសំខាន់ៗរបស់ពួកគេ។ តាមរយៈការបង្ហាញចំណាប់អារម្មណ៍ និងកត់សម្គាល់លើឈ្មោះបណ្តាញអ៊ីនធើណេតដែលពួកគេចូលចិត្ត អ្នកអាចទៅបើកមើលបណ្តាញទាំងអស់នេះឡើងវិញពេលអ្នកនៅម្នាក់ឯង សូមចំណាយពេល និងស្វែងយល់អំពីទីនោះ រកវិធីដើម្បីកំណត់លក្ខណៈសុវត្ថិភាព និងសិក្សាអំពីរបៀបរាយការណ៍ដោយផ្ទាល់ទៅដល់បណ្តាញនោះ។ ធានាថាកូនរបស់អ្នកបានកំណត់ profile របស់ខ្លួនឲ្យមានលក្ខណៈឯកជន៖ បណ្តាញសង្គមដូចជា Facebook, YouTube និង Instagram ជាដើម ត្រូវបានកុមារប្រើប្រាស់ដើម្បីចែករំលែកព័ត៌មាន រូបថត …
Read more
August 14, 2014
Gសំណេររបស់ភ្ញៀវ – Willem Niemeijer ស្ថាបនិក និង CEO របស់ក្រុមហ៊ុន Khiri Travel ឧស្សាហកម្មការធ្វើដំណើរ និងទេសចរណ៍ ទទួលខុសត្រូវលើការងារ ១ ក្នុងចំណោមការងារ ១១ ទូទាំងពិភពលោក។ យោងតាមការស្រាវជ្រាវដែលត្រូវបានចាត់តាំងដោយ WTTC (ផលប៉ះពាល់សេដ្ឋកិច្ចរបស់ការធ្វើដំណើរ និងទេសចរណ៍ ឆ្នាំ ២០១៤) បានឲ្យដឹងថា ឧស្សាហកម្មនេះគឺជាឧស្សាហកម្មបង្កើតមុខរបរខ្ពស់បំផុតមួយ បន្ទាប់ពីវិស័យអប់រំ និងបានផ្តល់ការងារដោយផ្ទាល់ដល់មនុស្សជាង ១០០ លាននាក់នៅទូទាំងពិភពលោក និងផ្តល់ការងារដោយប្រយោលដល់មនុស្សរហូតដល់ ២៦៥ លាននាក់។ ឧស្សាហកម្មនេះក៏ជាឧស្សាហកម្មដែលមានលក្ខណៈពិសេសដោយឡែកផងដែរ ដោយក្នុងនោះភាគីពាក់ព័ន្ធ ជារឿយៗច្រើនតែពុំមានទំនាក់ទំនងបុគ្គលដោយផ្ទាល់ឡើយ។ អាជីវកម្មដែលមាននិន្នាការផ្អែកលើមនុស្សនេះ ត្រូវបានពង្រឹងបន្ថែមទៀតដោយអំណាចនៃប្រព័ន្ធផ្សព្វផ្សាយសង្គម។ ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងវិស័យសាធារណៈ និងវិស័យឯកជន ព្រមទាំងអ្នកដើរតួក្នុងឧស្សាហកម្ម និងអ្នកធ្វើដំណើរ សុទ្ធតែមានលទ្ធភាពដ៏ច្រើនក្នុងការភ្ជាប់ទំនាក់ទំនងនៅគ្រប់កម្រិតទាំងអស់។ ចំណុចនេះបើកចំហរឲ្យមានឱកាសដ៏ធំសម្រាប់ភាគីពាក់ព័ន្ធទាំងអស់នេះក្នុងការរួមដៃគ្នា និងប្រឈមមុខដោយអង់អាចចំពោះបញ្ហាការកេងប្រវ័ញ្ច និងរំលោភបំពានលើកុមារ។ ផែនទីចង្អុលផ្លូវត្រូវបានរៀបចំរួចមកហើយដោយការងារថ្មីស្រឡាងរបស់ NGOs ដូចជាអង្គការ Friends-International បណ្តាញសុវត្ថិភាពកុមារ និងអង្គការទស្សនៈពិភពលោកជាដើម។ ពួកគេមានបទពិសោធន៍ជាច្រើនឆ្នាំជាមួយតថភាពជាក់ស្តែងនៅមូលដ្ឋានដែលកុមារ និងគ្រួសារកុមារជួបប្រទះ។ ពួកគេដឹងពីការលំបាកក្នុងការបំបែកវដ្ដដ៏អាក្រក់នៃភាពក្រីក្រដែលបានផ្តន្ទាកុមារឲ្យធ្វើការលក់កម្រងផ្កានៅតាមផ្លូវបំបែកមានមនុស្សច្រើន …
Read more
February 14, 2014
សំណេររបស់ភ្ញៀវ – Aarti Kapoor អ្នកគ្រប់គ្រងកម្មវិធីផ្នែកបង្ការរបស់គម្រោងកុមារភាព អ្នកស្គាល់ស្ថានភាពយ៉ាងច្បាស់។ អ្នកមកដល់កន្លែងថ្មីមួយ មិនថាជាភូមិដាច់ស្រយាល ឬទីតាំងទេសចរណ៍តាមទីក្រុងដ៏មានប្រជាប្រិយនោះឡើយ ហើយភ្លាមៗនោះអ្នកបានឃើញ កុមារ។ ពួកគេដើរមករកអ្នកដោយមានទំនុកចិត្ដ ហើយពេលខ្លះពួកគេមកជាក្រុម ដើម្បីលក់ស្ករកៅស៊ូ ឬផ្លែឈើ ឬគ្រាន់តែហុចកំប៉ុងប្លាស្ទីកមករកអ្នកដើម្បីសុំលុយកាក់ក្នុងនាមជាអ្នកសុំទាន។ នេះគឺជាស្ថានភាពដ៏តានតឹងមួយ ព្រោះអ្នកមើលឃើញទាំងភាពរឹងមាំ និងភាពក្រីក្ររបស់កុមារក្នុងពេលដំណាលគ្នា។ យើងពិបាកដឹងថា តើត្រូវឆ្លើយតបចំពោះស្ថានភាពទាំងអស់នេះដោយរបៀបណា ជាពិសេសពេលអ្នកមិនទាន់បានត្រៀមខ្លួនជាមុន។ ខ្ញុំក៏ធ្លាប់ស្ថិតក្នុងស្ថានភាពបែបនេះជាច្រើនដងផងដែរ។ ផ្នែកបង្ការរបស់គម្រោងកុមារភាព ប្រើប្រាស់វិធីសាស្ដ្រសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍នៅក្នុង ការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារក្នុងវិស័យធ្វើដំណើរ និងទេសចរណ៍។ ក្នុងនាមជាអ្នកគ្រប់គ្រងកម្មវិធី ខ្ញុំមានកិត្ដិយសដែលអាចមានឱកាសធ្វើការឆ្ពោះ ទៅសាងអនាគតកាន់តែប្រសើរសម្រាប់កុមារ។ ដំណើររបស់ខ្ញុំផ្ទាល់មកកាន់សុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍ គឺជាដំណើរមួយដែលរួមបញ្ចូលទាំងចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់ខ្ញុំក្នុងការធ្វើដំណើរ ក៏ដូចជាការរៀនសូត្រផ្នែកវិជ្ជាជីវៈជាបន្ដបន្ទាប់របស់ខ្ញុំ ក្នុងការការពារកុមារផង ដែរ។ ខាងក្រោមនេះគឺជារូបភាពសង្ខេបមួយ ស្ដីពីដំណើររបស់ខ្ញុំ។ ប៉ុន្មានឆ្នាំមុនពេលខ្ញុំធ្វើដំណើរនៅទ្វីបអាស៊ី ដៃគូធ្វើដំណើររបស់ខ្ញុំ និងរូបខ្ញុំផ្ទាល់បានសម្រេចចិត្ដជិះសត្វអូដ្ឋ និងទៅគេងនៅវាលខ្សាច់។ យើងត្រូវធ្វើដំណើរឆ្លងកាត់ភូមិដាច់ស្រយាលមួយដើម្បីជួបអ្នកស្រុកដែលនឹងមកស្វាគមន៍យើង។ ប្រតិបត្ដិករទេសចរណ៍បានផ្ដល់ដំបូន្មានឲ្យយើងយកស្ករគ្រាប់ខ្លះទៅចែកឲ្យក្មេងក្នុងមូលដ្ឋាន។ ជំនួសឲ្យយកស្ករគ្រាប់ យើងបានជ្រើសរើសយករបស់លេងតូចៗដោយយើងគិតថា របស់ទាំងនេះប្រហែលជាល្អសម្រាប់ធ្មេញរបស់កុមារជាងស្កគ្រាប់។ យើងបានធ្វើដំណើរជាមួយមគ្គុទេសក៍ទេសចរណ៍ចំនួនពីរនាក់ និងសត្វអូដ្ឋរបស់ពួកគេ។ ក្រោយចេញដំណើរបានប៉ុន្មានម៉ោង យើងអាចមើលឃើញទិដ្ឋភាពភូមិស្ទុងៗ ដោយក្នុងនោះមានកូនខ្ទមសាមញ្ញៗនៅផ្ដុំគ្នាជុំវិញខ្ទមធំមួយ។ ភូមិនោះមើលទៅហាក់ស្ងប់ស្ងាត់ និងតូច។ ពេលយើងមកដល់ភូមិ មានក្មេងមួយក្រុមធំរត់មករកយើង។ …
Read more
January 8, 2014
សំណេររបស់ភ្ញៀវ – Laurie Ahern នាយកអង្គការសិទ្ធិជនពិការអន្ដរជាតិ មារប្រមាណ ៨ ទៅ ១០ លាននាក់រស់នៅក្នុងមណ្ឌលថែទាំ ឬស្ថាប័នថែទាំកុមារនៅ ទូទាំងពិភពលោក។ កុមារទាំងឡាយដែលកើតមកមានពិការភាព ច្រើនតែងាយរងគ្រោះចំពោះការទុកចោល ឬបំភ្លេចចោល ដោយភាគច្រើនពួកគេត្រូវបានទុកចោល ឬបំភ្លេចចោល តាំងពីកើតមកភ្លាមម្លេះ។ ក្នុងប្រទេសមួយចំនួន វេជ្ជបណ្ឌិតលើកទឹកចិត្ដឪពុកម្ដាយឲ្យបោះបង់កូនពិការ ហើយក្នុងប្រទេសមួយចំនួនទៀត កុមារដែលកើតមកពិការត្រូវបានគេចាត់ទុកថាជាបណ្ដាសារ ឬការដាក់ទណ្ឌកម្មចំពោះគ្រួសារ។ ប៉ុន្តែក្នុងករណីជាច្រើនគ្រួសារតែងរក្សាកូនរបស់ខ្លួននៅផ្ទះ ប្រសិនបើពួកគេគេមានការគាំទ្រគ្រប់គ្រាន់។ កុមាររហូត ៩៥% ដែលរស់នៅក្នុងមណ្ឌលថែទាំត្រូវបានរាយការណ៍ថាពួកគេមានឪពុក ឬម្ដាយនៅរស់ ឬមានសាច់ញាតិ។ ប៉ុន្ដែដោយការកត្តាពិការភាពត្រូវបានផាត់ចេញពីសង្គម និង ភាពក្រីក្រទៅវិញទេ ដែលបានរុញច្រានកុមារជាច្រើនឲ្យធ្លាក់ចូលមកក្នុងគ្រឹះស្ថានទាំងអស់នេះ។ ក្នុងរយៈកាលជាង ២០ ឆ្នាំ កន្លងទៅ អង្គការសិទ្ធិជនពិការអន្ដរ (DRI) បានចងក្រងឯកសារស្ដីពីស្ថានភាពកុមារពិការដែលត្រូវបានគេបង្ខិតបង្ខំឲ្យរងទុក្ខវេទនាក្នុងគ្រឹះស្ថានទាំងអស់នោះ។ ពុំមានកុមារណាម្នាក់គួរធំឡើងក្នុងមណ្ឌលថែទាំនោះឡើយ ប៉ុន្តែមណ្ឌលថែទាំទាំងនេះ ជាកន្លែងប្រកបដោយគ្រោះថ្នាក់ជាពិសេសថែមទៀតសម្រាប់កុមារពិការ។ កុមារ និង មនុស្សវ័យក្មេងដែលមានពិការភាពមានហានិភ័យកាន់តែខ្ពស់ចំពោះការរំលោភបំពានជាងអ្នកដែលគ្មានពិការភាព។ ពេលត្រូវបានបំបែកចេញពីការការពាររបស់គ្រួសារ ហើយត្រូវបានដាក់ចូលក្នុងស្ថាប័នដែលពួកគេត្រូវជួបជាមួយអ្នកថែទាំច្រើននាក់ ហានិភ័យនៃការរំលោភបំពាន ការកេងប្រវ័ញ្ចលើកុមារងាយរងគ្រោះរួចស្រេចទៅហើយទាំងអស់នេះ គឺកាន់តែកើនឡើងថែមទៀត។ កុមារក្នុងស្ថាប័នធ្លាប់ត្រូវបានជួញដូរឲ្យលក់ភេទ លក់សរីរាង្គ និងលក់ពលកម្ម។ …
Read more
December 5, 2013
សំណេររបស់ភ្ញៀវ – Daniela Papi សហស្ថាបនិករបស់ Learning Service ខ្ញុំហាក់ដូចជាបានក្លាយជាអ្នកនាំដំណឹងអាក្រក់។ អាស្រ័យដោយ ការនិយាយ TEDx របស់ខ្ញុំស្ដីពីបញ្ហាដែលមាននៅក្នុងការធ្វើដំណើរដើម្បីធ្វើការងារស្ម័គ្រចិត្ និង សំណេរពីមុនៗមករបស់ខ្ញុំលើប្រធានបទនេះ ជាច្រើន បច្ចុប្បន្នគេច្រើនតែសុំខ្ញុំឲ្យសរសេរពីបញ្ហានានាដែលមានក្នុងវិស័យការងារស្ម័គ្រចិត្ដ។ ខ្ញុំសូមចាប់ផ្ដើមសំណេររបស់ខ្ញុំដោយប្រយោគបដិសេធមួយឃ្លាគឺ ខ្ញុំមិនគិតថាការងារស្ម័គ្រជាទង្វើអាក្រក់នោះឡើយ។ ខ្ញុំមិនគិតថា “អ្នកទេសចរណ៍ដែលជាអ្នកធ្វើការងារស្ម័គ្រចិត្ដ” គឺជាមនុស្សអាក្រក់ឡើយ។ ម្យ៉ាងទៀតខ្ញុំមិនគិតថា ក្រុមហ៊ុនផ្ដល់ការធ្វើដំណើរដើម្បីធ្វើការងារស្ម័គ្រចិត្ដគឺជាក្រុមហ៊ុនអាក្រក់នោះដែរ។ តាមពិតខ្ញុំធ្លាប់ជាអ្នកទេសចរណ៍ប្រភេទនេះ ហើយធ្លាប់ធ្វើការទាំងអស់ដូចបានរៀបរាប់ខាងលើ៖ ធ្វើដំណើរជាអ្នកស្ម័គ្រចិត្ដនៅទូទាំងពិភពលោក បង្កើតក្រុមហ៊ុនធ្វើដំណើរដើម្បីផ្ដល់សេវាការងារស្ម័គ្រចិត្ដ ហើយក្រោយមកបានប្រែក្លាយទៅជាក្រុមហ៊ុនអប់រំការអភិវឌ្ឍ ហើយបន្ដគាំទ្រមុខរបររបស់អ្នកហ្វឹកហាត់ការងារដោយមានលក្ខណៈផ្អែកលើការងារស្ម័គ្រចិត្ដនៅក្នុងគម្រោងមួយចំនួនដែលខ្ញុំធ្វើការជាមួយ។ ថ្វីបើខ្ញុំមិនគិតថាអ្នកស្ម័គ្រចិត្ដ ឬការងារស្ម័គ្រចិត្ដជារឿង “អាក្រក់” ក្ដី ប៉ុន្តែ អ្វីដែលខ្ញុំគិតថាអាចនឹង “អាក្រក់” គឺការអនុវត្ដដែលមនុស្សជាច្រើនបានបង្កើតឡើងក្នុងក្រុមហ៊ុនស្ម័គ្រចិត្ដមួយចំនួន ឬដំណើរទេសចរណ៍ដើម្បីធ្វើការងារស្ម័គ្រចិត្ដនោះទៅវិញទេ។ ការអនុវត្ដដ៏គ្រោះថ្នាក់ជាច្រើនគឺពាក់ព័ន្ធជាមួយការដាក់កុមារក្នុងស្ថានភាពមិនមានសុវត្ថិភាព។ បញ្ហាសុវត្ថិភាពកុមារដ៏ធំជាងគេបំផុតមួយដែលត្រូវបានជម្រុញដោយវិស័យការធ្វើដំណើរដើម្បីធ្វើការងារស្ម័គ្រចិត្ដ គឺកំណើនការស្ម័គ្រចិត្ដនៅក្នុង “មណ្ឌលកុមារកំព្រា” និងទេសចរណ៍ទៅកាន់ “មណ្ឌលកុមារកំព្រា”។ សម្រាប់អ្នកទាំងឡាយណាដែលពុំសូវបានធ្វើដំណើរច្រើនទៅកាន់ទីផ្សារដែលកំពុងលេចធ្លោឡើងដូចជា ប្រទេសកម្ពុជា ប្រទេស Ghana ប្រទេសនេប៉ាល់ ឬប្រទេស Uganda ជាដើមនាពេលថ្មីៗនេះ អ្នកប្រហែលជាមើលឃើញថាគំនិតស្ដីពី “ទេសចរណ៍ទៅកាន់មណ្ឌលកុមារកំព្រា” គឺជាទង្វើគួរឲ្យរង្គៀសចិត្ត អ្នកពិតជាសួរថា …
Read more
September 2, 2013
សំណេររបស់ភ្ញៀវ – Amalee McCoy អ្នកជំនាញផ្នែកការការពារកុមាររបស់អង្គការ UNICEF ប្រចាំតំបន់អាស៊ីបូព៌ា និង ប៉ាស៊ីហ្វិច ការរំលោភបំពាន ការបំភ្លេច អំពើហិង្សា និងការកេងប្រវ័ញ្ចលើកុមារកំពុងរីកសាយភាយគួរឲ្យបារម្ភ ចំណែកផលប៉ះពាល់នៃបទពិសោធន៍ទាំងអស់នេះចំពោះកុមារគឺមានទាំងផល ភ្លាមៗ និងផលយូរអង្វែង ហើយជារឿយៗតែងមានលក្ខណៈអាក្រក់យ៉ាងខ្លាំង។ របាយការណ៍ស្រាវជ្រាវដ៏ថ្មីស្រឡាងរបស់ UNICEF បានចេញនៅចុងឆ្នាំ ២០១២ មានចំណងជើងថា “ការប្រព្រឹត្ដមិនល្អចំពោះកុមារ៖ អត្រារីករាលដាល ការកកើតឡើង និងផលវិបាកនៅតំបន់អាស៊ីបូព៌ា និង ប៉ាស៊ីហ្វិច បានបញ្ជាក់អះអាងពីនិន្នាការទាំងអស់នេះ។ របាយការណ៍បានបង្ហាញការរកឃើញនៅក្នុងការពិនិត្យឡើងវិញជាប្រព័ន្ធប្រកបដោយការបង្កើតថ្មីលើការសិក្សាចំនួន ៣៦៤ ដែលត្រូវបានបោះពុម្ពផ្សាយនៅចន្លោះឆ្នាំ ២០០០ – ២០១០ ស្ដីពីអត្រារីករាលដាល ការកកើតឡើង និងផលវិបាកពីការប្រព្រឹត្ដមិនល្អចំពោះកុមារក្នុងតំបន់។ ការពិនិត្យឡើងវិញជាប្រព័ន្ធ បានបើកកកាយនូវការសិក្សាបែបបរិមាណជាច្រើនស្ដីពីអត្រារីករាលដាល និងការកកើតឡើងនៃការរំលោភបំពានផ្លូវកាយ ផ្លូវភេទ និងផ្លូវចិត្ដកុមារ។ ស្ថិតិគួរឲ្យបារម្ភជាច្រើនត្រូវបានគូសបញ្ជាក់ដោយក្នុងនោះរួមមាន៖ ការរីករាលដាលនៃការរំលោភបំពានផ្លូវកាយធ្ងន់ធ្ងរ ក្នុងកម្រិតចាប់ពី ៩% ដល់ប្រមាណ កុមារ ១ នាក់ក្នុងចំណោមកុមារ ៤ នាក់នៅក្នុងតំបន់។ កុមារា និងកុមារីចន្លោះពី …
Read more
April 11, 2013
ការជួយការពារកុមារឲ្យរួចផុតពីការរំលោភបំពាន បានក្លាយជាការប្តេជ្ញាចិត្តស្នូលរបស់ក្រុមហ៊ុនធ្វើដំណើរកម្រិតសកលលោកឈ្មោះ Intrepid Travel ចាប់តាំងពីពេលក្រុមហ៊ុនបានចាប់ផ្តើមប្រតិបត្តិការការងារផ្នែកការធ្វើដំណើររបស់ខ្លួនក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ១៩៨៩ មក។ ក្រុមហ៊ុនប្រតិបត្តិការក្នុងប្រទេសជាង ១២០ ទូទាំងពិភពលោក ហើយទទួលយកអ្នកធ្វើដំណើរជិត ១០០ ០០០ នាក់ ជារៀងរាល់ឆ្នាំ។ សុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍ (CST) បាននិយាយជាមួយអ្នកគ្រប់គ្រងផ្នែកការធ្វើដំណើរប្រកបដោយការទទួលខុសត្រូវរបស់ក្រុមហ៊ុន Intrepid ឈ្មោះ Jane Crouch (JC) ដើម្បីស្វែងយល់ថាតើមានកត្តាអ្វីខ្លះដែលបានជម្រុញក្រុមហ៊ុននេះឲ្យចាត់ទុកការការពារកុមារជាអាទិភាពគន្លឹះមួយនៅក្នុងការប្រតិបត្តិការការងាររបស់ខ្លួន។ CST: តើហេតុដូចម្តេចបានជាក្រុមហ៊ុន Intrepid មានលក្ខណៈសកម្មយ៉ាងខ្លាំងលើបញ្ហាការការពារកុមារ? JC: កាលពីពេលក្រុមហ៊ុន Intrepid ទើបចាប់ប្រតិបត្តិការដំបូង បុគ្គលិកនៅថ្នាក់ មូលដ្ឋានរបស់យើង ជាពិសេសគឺប្រធានក្រុម (បច្ចុប្បន្នមានចំនួនជាង ៣០០ នាក់ក្នុងតំបន់អាស៊ី) បានមើលឃើញពីភាពងាយរងគ្រោះរបស់កុមារនៅតាមកន្លែងទេសចរណ៍ និងបានឃើញផ្ទាល់ភ្នែកនូវអាកប្បកិរិយាគួរឲ្យបារម្ភមួយចំនួនរបស់ភ្ញៀវបរទេស ហើយមានភ្ញៀវបរទេសមួយចំនួនបានកេងប្រវ័ញ្ចលើកុមារថែមទៀតផង។ ជារឿយៗ ពួកគេបានសង្កេតឃើញមានកុមារក្មេងៗធ្វើការនៅក្នុងស្ថានភាពងាយរងគ្រោះ ដូចជា៖ លក់ផ្កា កាតប៉ុស្តាល់ និងគ្រឿងអលង្ការក្នុងប្រទេសវៀតណាម។ សុំទានតាមចិញ្ចើមថ្នល់ក្នុងប្រទេសឡាវ។ ធ្វើការក្នុងក្លឹបរាត្រីនៅតំបន់មានកិត្តនាមល្បីរន្ទឺផ្នែកពេស្យាចារក្នុងប្រទេសថៃ។ ធ្វើការសម្តែងជូនភ្ញៀវទេសចរណ៍ក្នុង “មណ្ឌលកុមារកំព្រា” ក្នុងប្រទេសកម្ពុជា។ ពួកគេចាប់ផ្តើមយល់កាន់តែច្បាស់អំពីបញ្ហាប្រឈមរបស់កុមារទាំងនោះ។ ពួកគេចាប់ផ្តើមមានឆន្ទៈចង់ជួយបង្កើតបរិស្ថានទេសចរណ៍កាន់តែប្រសើរសម្រាប់កុមារទាំងនោះ ដើម្បីធានាថា …
Read more
January 11, 2013
ជាមួយនឹងតួលេខភ្ញៀវទេសចរជាង១០០០លាននាក់បានឆ្លងកាត់ព្រំដែនអន្តរជាតិក្នុងឆ្នាំ២០១២ វិស័យទេសចរណ៍គឺពិតជាវិស័យដ៏សំខាន់មួយនៃសេដ្ឋកិច្ចសាកលលោក ដែលនាំមកនូវការរីកចម្រើន និងយល់ដឹងពីវប្បធម៌ទូទាំងពិភពលោក។ ក៏ប៉ុន្តែ ហេដ្ឋារចនាសម្ព័ន្ធរបស់វិស័យនេះជារឿយៗមានលក្ខណៈមិន សមស្របដែលផ្ដល់នូវផលអាក្រក់ដូចជាការរំលោភបំពានលើកុមារជាដើម។ ជាការចាំបាច់ត្រូវចងចាំថាវិស័យទេសចរណ៍មានសក្ដានុពលដើម្បីដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធនេះ និងប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធដើម្បីប្រយុទ្ធប្រឆាំងនឹងការកេងប្រវ័ញ្ចគ្រប់រូបភាព។ វាក៏ជាការសំខាន់ផងដែរ ដែលត្រូវទទួលស្គាល់ថាគេអាចដោះស្រាយបញ្ហាការកេងប្រវ័ញ្ចបានទាល់តែប្រើប្រាស់វិធីសាស្ត្រពហុវិស័យ។ UNWTOជាទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិ ប្ដេជ្ញាជំរុញសកម្មភាពសហ-ប្រតិបត្តិការលើវិស័យការពារកុមារ។ យើងគាំទ្រភាពជាដៃគូរវាងវិស័យរដ្ឋ និងឯកជន លើកកម្ពស់កិច្ច-សហប្រតិបត្តិការរវាងប្រទេសដើមកំណើតរបស់ភ្ញៀវទេសចរ និងប្រទេសគោលដៅទេសចរណ៍ និងទំនាក់ទំនងប្រកបដោយផ្លែផ្ការវាងឧស្សាហកម្មទេសចរណ៍ និងសង្គមស៊ីវិល។ យុទ្ធនាការលើកកម្ពស់ការយល់ដឹងអន្តរជាតិរបស់ UNWTO “ហាមមិនឲ្យការរំលោភបំពានលើកុមារធ្វើដំណើរ” បានចាប់ផ្ដើមនៅឆ្នាំ២០០៨ ក្រោមកិច្ចសហការជាមួយដៃគូពហុវិស័យជាច្រើន។ ដូចគ្នានេះដែរ ជាងមួយទសវត្សនេះ UNWTO បានសម្របសម្រួល បណ្ដាញទេសចរណ៍ពិភពលោកការពារកុមារ (ពីមុនមានឈ្មោះថា កងប៉ូលីសពិសេសសម្រាប់ការពារកុមារក្នុងវិស័យទេសចរណ៍) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ដើម្បីបង្កើនការយល់ដឹងពីការរំលោភបំពានលើកុមារក្នុងវិស័យ ទេសចរណ៍ ព្រមទាំងបង្ការ និងរាយការណ៍ករណីរំលោភបំពាន (ការកេងប្រវ័ញ្ចផ្លូវភេទ ពលកម្មកុមារ និងការជួញដូរ)។ ឧទាហរណ៍ តាមរយៈការកំណត់ស្តង់ដារការពារកុមារ កសាងសមត្ថភាព និងលើក-កម្ពស់ការយល់ដឹងអំពីហានិភ័យនៃការកេងប្រវ័ញ្ចលើកុមារក្នុងឧស្សាហកម្មទេសចរណ៍។ បណ្ដាញនេះ ប្រតិបត្តិការក្រោមក្របខ័ណ្ឌនៃឯកសារគោលនយោបាយគោលរបស់ UNWTO មានឈ្មោះថា ក្រមសីលធម៌គោលសម្រាប់វិស័យទេសចរណ៍ ជាផែនទីសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងទំនួលខុសត្រូវ។ បណ្ដាញនេះប្រកាសយ៉ាងច្បាស់ថា “ការកេងប្រវ័ញ្ចលើមនុស្សគ្រប់រូបភាព ពិសេសលើកុមារ ប៉ះពាល់ដល់គោលបំណងមូលដ្ឋាននៃវិស័យទេសចរណ៍ និងជាចំណុចអវិជ្ជមាននៃវិស័យទេសចរណ៍” …
Read more