Warning: "continue" targeting switch is equivalent to "break". Did you mean to use "continue 2"? in /home/thecode1/public_html/childsafetourism.org/wp-content/plugins/seo-ultimate/modules/class.su-module.php on line 1195

Warning: Declaration of Menu_With_Description::start_el(&$output, $item, $depth, $args) should be compatible with Walker_Nav_Menu::start_el(&$output, $item, $depth = 0, $args = NULL, $id = 0) in /home/thecode1/public_html/childsafetourism.org/wp-content/themes/childsafe_v2/functions.php on line 665
Press Releases @kh | Child Safe Tourism

Child Safe Tourism

June 4, 2014

ការយល់ដឹង​មានកម្រិត​កំណត់​ស្តីពី​ការរំលោភ​បំពាន​ផ្លូវភេទ​លើ​កុមារ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ បាន​ធ្វើ​ឲ្យ​កុមារ​ត្រូវ​ប្រឈមហានីភ័យ

ក្រុង​បាងកក ប្រទេស​ថៃ មនុស្សធំ និង​កុមារ​ជាច្រើន​ក្នុង​ប្រទេស​ថៃ ប្រទេស​ឡាវ ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម មាន​ការយល់ដឹង​មាន​កម្រិត​កំណត់​ស្តីពី​ធាតុ​ដែល​បង្កើត​ឲ្យ​មាន​ការរំលោភ​បំពាន​ផ្លូវភេទ​លើ​កុមារ និង​អំពី​របៀប​ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ នេះ​គឺជា​ការបង្ហាញ​ឲ្យ​ដឹង​ពី​របាយការណ៍​ថ្មី​មួយ​មាន​ចំណង​ជើង​ថា ការរួមភេទ ការរំលោភ​បំពាន និង​កុមារភាព៖ ការសិក្សា​ស្តីពី​ចំណេះដឹង ឥរិយាបថ និង​ការអនុវត្ត​ពាក់ព័ន្ធ​នឹង​ការរំលោភ​បំពាន​ផ្លូវភេទ​លើ​កុមារ រួមទាំង​នៅក្នុង​វិស័យ​ការធ្វើដំណើរ និង​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា ប្រទេស​ឡាវ ប្រទេស​ថៃ និង​ប្រទេស​វៀតណាម។ របាយការណ៍​ដែល​បាន​ចេញ​ផ្សាយ​នា​ថ្ងៃ​នេះ​ដោយ​ផ្នែក​បង្ការ​របស់​គម្រោង​កុមារភាព បាន​រកឃើញ​ថា​ កុមារ​ និង​មនុស្ស​ពេញវ័យ​ភាគច្រើន​​យល់​អត្ថន័យ​ការរំលោភបំពាន​ផ្លូវភេទ​លើ​កុមារ​ក្នុង​ន័យ​យ៉ាង​ចង្អៀត​ថា​ជា​ការរំលោភ​​សេពសន្ថវៈ​ដែល​មាន​ការស៊ក​បញ្ចូល​ទៅលើ​ក្មេងស្រី។ ទង្វើរ​ដែល​មាន​លក្ខណៈ​រំលោភ​បំពាន​ផ្លូវភេទ​ដទៃទៀត (ដូចជា​ការប៉ះពាល់​មិនសមស្រប ឬ​បទពិសោធន៍​ជាមួយ​រូបភាព​អាសអាភាស​ជាដើម) ជាទូទៅ​មិនត្រូវ​​​បានគេ​កត់សម្គាល់ទេ ​ហើយ​​ដូចគ្នា​នេះដែរចំពោះ​ការរំលោភ​បំពាន​ផ្លូវភេទ​លើ​ក្មេងប្រុស។ Aarti Kapoor អ្នកគ្រប់គ្រង​កម្មវិធី​ផ្នែក​បង្ការ​របស់​​គម្រោង​កុមារ​ភាព បាន​បញ្ជាក់​ថា “ការយល់ដឹង​មាន​កំណត់​ស្តីពី​ការរំលោភ​បំពាន​ផ្លូវភេទ​ចំពោះ​កុមារ ​ពីសំណាក់​កុមារ និង​មនុស្ស​ធំ មានន័យ​ថា ករណី​អាច​កើត​មានឡើង​ដោយ​ពុំមាន​នរណា​ចាប់អារម្មណ៍។ យើង​ដឹង​ថា​ជារឿយៗ ការរំលោភ​បំពាន​ផ្លូវភេទ​កុមារ​តែង​ចាប់​ផ្តើម​ជាមួយ​ការលួងលោម​កុមារ ពាក្យ​សម្តី​មិនសមរម្យ និង​ការប៉ះពាល់​មិនសមរម្យ ហើយ​​ឈាន​ឡើង​ទៅដល់​ទម្រង់​ធ្ងន់ធ្ងរ​ដទៃទៀត​នៃ​ការរំលោភ​បំពាន​នាពេល​ក្រោយៗ​មក។ ជនល្មើស​ផ្លូវភេទ​កុមារ ជារឿយៗ គឺជា​មនុស្ស​ដែល​គ្រួសារ​កុមារស្គាល់​ ហើយ​គេ​ផ្តោត​គោលដៅ​ទាំង​ទៅលើ​ក្មេង​ស្រី និង​ក្មេងប្រុស ទោះជា​យ៉ាង​នេះ​ក្តី មាន​ការយល់ដឹង​តិចតួច​ប៉ុណ្ណោះ​អំពី​ចំណុច​នេះ​ក្នុង​ចំណោម​មនុស្ស​ដែល​យើង​បាន​និយាយ​ជាមួយ”។ កុមារ និង​មនុស្ស​ពេញ​វ័យ​ជាង ៦០០ នាក់​ក្នុង​ប្រទេស​ថៃ …

Read more
May 16, 2014

UNWTO និង​ អង្គការ​ទស្សនៈ​ពិភពលោក​រួម​កម្លាំង​គ្នា​ប្រយុទ្ធប្រឆាំង​ការកេងប្រវ័ញ្ច​លើកុមារ​ក្នុង​វិស័យ​ទេសចរណ៍

ទីក្រុង​ម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ – ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០១៤។ ដោយសារ​ទេសចរណ៍​បន្ត​លូតលាស់​នៅ​ទូទាំង​សកលលោក ជាពិសេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ នោះ​កាន់តែ​មានភាព​បន្ទាន់​ខ្លាំងឡើងៗ​ក្នុងការ​​ពិចារណា​លើ​ផលប៉ះពាល់​របស់​វិស័យ​ទេសចរណ៍​លើ​សហគមន៍​មូលដ្ឋាន ជាពិសេស​នៅពេល​ដែល​ពាក់ព័ន្ធ​ជាមួយ​ការកេងប្រវ័ញ្ច​លើ​កុមារ។ ដោយ​ហេតុ​នេះ​ហើយ​ទើប UNWTO និង ​អង្គការ​ទស្សនៈ​ពិភពលោក​​ការិយាល័យ​ថ្នាក់​​តំបន់​បាន​ចុះ​ហត្ថលេខា​លើអនុស្សារណៈ​នៃ​ការយោគយល់​គ្នា​មួយ ដើម្បី​បង្កើត​ភាព​ជាដៃគូ ក្នុង​គោលបំណង​ប្រយុទ្ធប្រឆាំង​ការកេងប្រវ័ញ្ច​​លើ​កុមារ​នៅក្នុង​វិស័យ​ទេសចរណ៍ (ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៤)។ អនុស្សារណៈ​នៃ​ការយោគយល់គ្នា​នេះ​មានបំណង​ពង្រឹង​​កិច្ចសហការ​រវាង UNWTO និង​អង្គការ​ទស្សនៈ​ពិភពលោក​​ដែល​ជា​អង្គការ​មនុស្សធម៌​ អភិវឌ្ឍន៍ និង​តស៊ូ​មតិ​ ដែល​ធ្វើការ​ដើម្បី​ការពារ​កុមារ​ឲ្យរួចផុត​ពី​​ការកេងប្រវ័ញ្ច​ ការជួញដូរ និង​ការរំលោភបំពាន។ វិស័យ​សម្រាប់​កិច្ចសហការ​នាពេល​អនាគត​រវាង UNWTO និង​ WV រួមមាន ការផ្សព្វផ្សាយ​អំពី​ឧបករណ៍ ការអនុវត្ត​ល្អៗ និង​ករណី​សិក្សា​ដើម្បី​គាំទ្រ​ការការពារ​កុមារ​ក្នុង​វិស័យ​ទេសចរណ៍​ ដោយរួមមាន​យុទ្ធនាការ​សុវត្ថិភាព​កុមារ​ក្នុង​វិស័យ​ទេសចរណ៍​ ដែល​សម្របសម្រួល​ដោយ​អង្គការ​ទស្សនៈ​ពិភពលោក គាំទ្រ​ដោយ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា ប្រទេស​​ឡាវ ប្រទេស​ថៃ និង​ប្រទេស​វៀតណាម ដែល​ផ្តល់​ព័ត៌មាន​ដល់​អ្នកធ្វើ​ដំណើរ​ ស្តីពី​សកម្មភាព​ដែល​ពួកគេ​អាច​ធ្វើបាន​ដើម្បី​ការពារ​កុមារ និងមនុស្ស​​វ័យក្មេង​ពី​ការរំលោភ​បំពាន នៅក្នុង​​ទីកន្លែង​គោលដៅ​ទេសចរណ៍។ យុទ្ធនាការ​នេះ​គឺជា​ផ្នែកមួយនៃ​គម្រោង​កុមារភាព ដែលជា​​ការផ្តួចផ្តើម​គំនិត​ផ្តល់​មូលនិធិ​ដោយ​រដ្ឋាភិបាល​អូស្រ្តាលី​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​​ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​ក្នុង​វិស័យ​ទេសចរណ៍​ក្នុង​អនុតំបន់​ទន្លេមេគង្គ។ UNWTO …

Read more
March 26, 2014

កំណើន​វិស័យ​ទេសចរណ៍​កម្ពុជា​នាំ​ឲ្យ​សុវត្ថិភាព​កុមារ​ក្នុង​វិស័យ​ទេសចរណ៍​កាន់តែ​មាន​សារៈសំខាន់

ក្រុងភ្នំពេញ ប្រទេស​កម្ពុជា – ថ្ងៃទី ២៦ ខែ​ មីនា ឆ្នាំ ២០១៤។ ក្នុង​ឆ្នាំ ២០១៣ ប្រទេស​កម្ពុជា​បានទទួល​អ្នកទេសចរណ៍ ៤,២ លាន​នាក់​ ដែល​កើនឡើង​ខ្ពស់​ជាង​ឆ្នាំ​កន្លង​ទៅ​ចំនួន ១៧%។ កំណើន​អ្នកទេសចរណ៍​យ៉ាងរ​ហ័ស​នេះ​ត្រូវ​បាន​រំពឹង​ថា​​នឹង​​បន្ត​ពី​មួយឆ្នាំ​ទៅមួយឆ្នាំ​ ដែល​ធ្វើ​ឲ្យ​មាន​កង្វល់​អំពី​វិធី​​​ដើម្បី​ធានា​យ៉ាង​ណា​ឲ្យ​កុមារ​ក្នុង​មូលដ្ឋាន​ទទួល​តែ​​ផលប៉ះពាល់​ជាវិជ្ជមាន​​ប៉ុណ្ណោះ​ពី​វិស័យទេសចរណ៍។ ទីកន្លែង​ទេសចរណ៍​ទាក់ទាញ​កុមារ​ងាយរងគ្រោះ​ និងគ្រួសារ​ដែល​ស្វែង​រក​ចំណូល។ កុមារ​​ទាំង​នេះ​អាច​ចូលរួម​ក្នុង​សកម្មភាព​រកចំណូល​នៅតាមផ្លូវ ដែល​ធ្វើ​ឲ្យ​ពួកគេ​មានភាព​ងាយ​រងគ្រោះ​ជាពិសេស​ចំពោះ​ការរំលោភបំពាន និង​ការកេងប្រវ័ញ្ច។ ថ្ងៃ​នេះ ​គឺជា​ថ្ងៃ​បើក​សម្ភោធ​យុទ្ធនាការ​សុវត្ថិភាព​កុមារ​ក្នុង​វិស័យ​ទេសចរណ៍​ទូទាំង​ប្រទេស​​ថ្មី​មួយទៀត​ ដោយ​អង្គការ​ទស្សនៈ​ពិភពលោក​កម្ពុជា​ ក្នុង​ភាព​ជាដៃគូ​ជាមួយ​ក្រសួង​ទេសចរណ៍។ យុទ្ធនាការ​នេះ មាន​បំណង​ទប់ស្កាត់​ការ​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ​ក្នុង​វិស័យ​ទេសចរណ៍​ តាមរយៈ​ការជ្រើសរើស​អ្នកទេសចរណ៍​ប្រកប​ដោយ​ការទទួលខុសត្រូវ​ ដើម្បី​រក្សា​សុវត្ថិភាព​កុមារ​ពីការ​រំលោភ​បំពាន​ទាំងឡាយ​ណា​ដែល​អាច​កើតមាន​តាំងពី​ដំបូង។ យុទ្ធនាការ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការផ្តួចផ្តើម​គំនិត​របស់​រដ្ឋាភិបាល​អូស្រ្តាលី​ ក្នុង​ផ្នែក​បង្ការ​របស់​គម្រោង​កុមារភាព​ ដែល​មាន​បំណង​ទប់ស្កាត់​ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​ក្នុង​វិស័យ​ទេសចរណ៍​ក្នុង​អនុតំបន់​ទន្លេ​មេគង្គ។ យុទ្ធនាការ​នេះ​ក៏​ត្រូវ​បាន​ដំណើរ​ការ​ក្នុង​បណ្តាប្រទេស​ជិតខាង​ ដូចជា​​ប្រទេស​ឡាវ ប្រទេស​ថៃ និង​ប្រទេស​វៀតណាម​ផងដែរ។ ក្នុង​ភាព​ជាដៃគូជាមួយ​ក្រសួង​ទេសចរណ៍ អង្គការ​ទស្សនៈ​ពិភពលោក​បានផលិតស្ទីគ័រ​ចំនួន ១២ ០០០ សន្លឹក កាតតាំងបញ្ឈរ (tentcard) ចំនួន ១០ ០០០ ផ្ទាំង និង​ផ្ទាំង​ប៉ាណូ ចំនួន ៣៦ ផ្ទាំង ដោយ​ផ្ទុក​ទៅដោយ​សារ​ដើម្បី​រក្សា​សុវត្ថិភាព​កុមារ​ក្នុង​វិស័យទេសចរណ៍ ដែល​ត្រូវ​បាន​ចែកចាយ​នៅតាម​ទីតាំង​ទេសចរណ៍​សំខាន់ៗ​ទៅតាម​ភាគី​​ពាក់ព័ន្ធ​រដ្ឋាភិបាល …

Read more
November 6, 2013

អ្នក​ទេសចរ​មក​កាន់​តំបន់​អាស៊ីអាគ្នេយ៍អំពាវនាវ​ឲ្យ​មានសកម្មភាពបន្ថែមទៀតលើ​ការ​រក្សាសុវត្ថិភាព​កុមារ​ក្នុង​វិស័យទេសចរណ៍

ទីក្រុង បាងកក ប្រទេសថៃ – ថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ២០១៣ យោងតាម​របាយការណ៍​ថ្មីមួយ​ចេញដោយ​ ផ្នែក​បង្ការ​របស់គម្រោង​កុមារភាពដែល​ជា​​ការ​ផ្ដួច​ផ្ដើមគំនិតជំនួយ​មនុស្ស​ធម៌​របស់​​ប្រទេស​អូស្ដ្រាលី អនុវត្ដ​ដោយអង្គការ​ទស្សនៈ​ពិភព​លោក​ ក្នុង​​​ភាព​ជា​ដៃ​គូជាមួយសាកលវិទ្យា​ល័យ​ Western Sydney បាន​ឲ្យ​ដឹង​ថា អង្គការ Travellers to South East Asia ចង់ឲ្យ​ឧស្សាហកម្មទេសចរណ៍ធ្វើសកម្មភាព​បន្ថែមទៀត​ដើម្បី​ការពារកុមារពីការ​កេងប្រវ័ញ្ច។ ​ កាលពីឆ្នាំកន្លងទៅ មាន​អ្នក​ទេសចរណ៍​ជាង ៣៦ លាននាក់ បាន​ធ្វើដំណើរ​មកកាន់ប្រទេស​កម្ពុជា ប្រទេស​ឡាវ ប្រទេសថៃ និងប្រទេស​វៀត​ណាម ហើយ​អ្នកទេសចរណ៍​ជាច្រើន​បាន​ជួបជាមួយ​កុមារដែល​កំពុងស្ថិត​ក្នុងស្ថានភាពងាយ​រងគ្រោះ។ ការ​រកឃើញ​សំខាន់ៗ​​របស់​របាយការណ៍ដ៏ថ្មីស្រឡាង​មានចំណង​ជើងថា “អ្នក​ធ្វើដំណើរ​ដែលជួយរក្សា​សុវត្ថិភាព​​កុមារ” ចេញផ្សាយ​នៅក្នុងថ្ងៃនេះ ដើម្បីឲ្យ​ស្រប​ពេល​ជាមួយការ​អង្កេត​ឃើញ​របស់​ទិវា​ទេសចរណ៍​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ​ពិភពលោក បានចងក្រង​បទពិសោធន៍​​របស់​អ្នក​ដំណើរ ២៧០ នាក់ ​មកពី​បណ្ដា​ប្រទេសចំនួន​ ៣៩ ផ្សេងៗគ្នា។ របាយការណ៍​បានរក​ឃើញ​ថា​៩៥% នៃ​អ្នកធ្វើដំណើរដែលត្រូវបាន​ស្ទាបស្ទង់មតិ​ បាន​ជួបជាមួយកុមារ​ក្នុងមូលដ្ឋាន ហើយ​ អន្តរកម្ម​​ជាច្រើន​ជាមួយ​កុមារបានធ្វើឲ្យអ្នកទេសចរណ៍មានអារម្មណ៍សោក​ស្ដាយ មានកំហុស ព្រួយ​បារម្ភ និងអស់សង្ឃឹម។ Aarti Kapoor ​ជាអ្នកគ្រប់​គ្រង​ផ្នែក​បង្ការ​របស់​គម្រោងកុមារភាព​ក្នុង​អង្គការ​ទស្សនៈពិភពលោក​បានមានប្រសាសន៍ថា …

Read more
March 11, 2013

បណ្តាញ​ទូរស័ព្ទ​ជំនួយ​ឥត​គិតថ្លៃ​សម្រាប់​កុមារ​​កម្ពុជា​ពង្រីក​ដល់ ២៤ ម៉ោង

​ក្រុងភ្នំពេញ ប្រទេស​កម្ពុជា​ – ថ្ងៃទី ២ ខែ មីនា ឆ្នាំ ២០១៣។ នា​ថ្ងៃ​នេះ បណ្តាញ​ទូរស័ព្ទ​ជំនួយ​​កុមារ​កម្ពុជា​ ពង្រីកម៉ោង​ដំណើរការ​សេវា​ទូរស័ព្ទ​​ជំនួយ​ឥត​គិតថ្លៃ​លេខ ១២៨០ ​របស់​ខ្លួន​ពី​ ១៣,៥ ម៉ោង ដល់​ម៉ោង ២៤ ម៉ោង ។ ការពង្រីក​នេះ ​នឹង​ឆ្លើយតប​តម្រូវ​ការ​​​ទទួល​បាន​សេវា​គាំទ្រ​ផ្លូវ​ចិត្ត​នៅពេល​យប់ ពោល​គឺ​ជា​ពេល​ដែល​​កុមា​រ និង​យុវជន​ជាច្រើន​អាច​មាន​លទ្ធភាព​កាន់តែ​ច្រើន​ក្នុង​ការ​ទំនាក់​ទំនង​​តាមទូរស័ព្ទ​មករក​អ្នកប្រឹក្សា​​យោបល់​ ដើម្បី​ពិភាក្សា​ពី​បញ្ហា​នានា។ ជាងនេះ​ទៀត មាន​បញ្ហា​ជា​ច្រើន​កើតឡើង​នៅ​ពេល​យប់ ដែល​ធ្វើ​ឲ្យ​កុមារ និង​យុវជនត្រូវ​​ការ​ជំនួយ។ លោកជំទាវ ខៀវ បូរី ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​បណ្តាញ​ទូរស័ព្ទ​ជំនួយ​​កុមារ​កម្ពុជា និង​​ជា​អគ្គលេខាធិការ​​​របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បីកុមារ (CNCC) បានកោតសសើរ​​យ៉ាងខ្លាំង​ចំពោះ​វិធីសាស្រ្ត​បែបសិទ្ធិ​កុមារ​ ដែល​មាន​នៅ​ក្នុង​​ការបើកឲ្យមាន​​សេវា​ ២៤ ម៉ោង​នេះ។ លោក​ជំទាវ​បាន​មាន​ប្រសាសន៍​ថា “ការពង្រីក​សេវា​ដល់ ២៤ ម៉ោង ផ្តល់​អត្ថបយោជន៍​យ៉ាង​ច្រើន​ដល់​កុមារ និង​យុវជន​ ជាពិសេស​គឺ​សិទ្ធិ និង​ការ​ការពារ​ចំពោះ​កុមារ។ បណ្តាញ​ទូរស័ព្ទ​ជំនួយ​​កុមារ​កម្ពុជា គឺជា​​សម្លេង​របស់​កុមារ​។ កុមារ​ យុវជន និង​មនុស្ស​ធំ​ដែល​ចាប់​អារម្មណ៍ [ពេលនេះ] អាចទូរស័ព្ទ​សុំ​ជំនួយ​បាន​គ្រប់​ពេលវេលា​ទាំងអស់”។ អ្នកនាង​ …

Read more
November 6, 2012

អ្នកដំណើរក្នុងតំបន់អាស៊ីអាគ្នេយ៍ចង់ទទួលបានការ
អប់រំពីសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍

ទីក្រុងបាំងកក ប្រទេសថៃ-ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១២ ភ្ញៀវទេសចរដែលធ្វើដំណើរទៅកាន់ប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍រួមមានប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម និងធ្វើដំណើរក្នុងតំបន់នេះ ចង់ទទួលការអប់រំឲ្យកាន់តែប្រសើរអំពីសុវត្ថិភាពកុមារក្នុងវិស័យ​ទេសចរណ៍។ នេះបើតាមរបាយការណ៍ចេញដោយគម្រោងកុមារភាព ផ្នែកបង្ការ ដែលជាគំនិតផ្ដួចផ្ដើម​នៃ​ទីភ្នាក់ងារអូស្ត្រាលីសម្រាប់ការអភិវឌ្ឍអន្តរជាតិ ដែលអនុវត្តដោយអង្គការទស្សនៈពិភពលោក។ របាយការណ៍ “សុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍ ៖ ឥរិយាបថរបស់ភ្ញៀវទេសចរ” ដែលបានចេញ​ផ្សាយនៅថ្ងៃនេះស្របគ្នានឹងការប្រារព្វទិវាទេសចរណ៍ពិភពលោក បង្ហាញនូវលទ្ធផលនៃការស្ទាបស្ទង់មតិតាមអ៊ីនធឺណេតលើអ្នកដំណើរ ដែលសុំឲ្យ​អ្នក​ដំណើរដែលធ្វើដំណើរថ្មីៗមកកាន់តំបន់អាស៊ី​អាគ្នេយ៍ចែករំលែកនូវបទពិសោធន៍របស់ពួកគេចំពោះអន្តរកម្មជាមួយកុមារ និងការយល់ដឹងពីសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍។  លើសពីពាក់កណ្ដាល (៥៧,១%) នៃអ្នកចូលរួមការស្ទាបស្ទង់មតិជ្រើសរើសដោយខ្លួនឯងលើសពី៣០០នាក់ មកពីប្រទេស៣៧ប្រទេស បានបង្ហាញថាពួកគេបានឃើញស្ថានភាពដែលពួកគេ​យល់ថាទាក់ទងនឹងការកេងប្រវ័ញ្ច ឬរំលោភបំពានលើកុមារ នៅពេលពួកគេធ្វើដំណើរនៅក្នុងតំបន់​នេះ។ ហើយ ៨៤,៨%នៃអ្នកចូលរួមការស្ទាបស្ទង់មតិលើកឡើងថាពួកគេចង់ដឹងបន្ថែមពីរបៀបការពារ​កុមារ និងបង្ការការកេងប្រវ័ញ្ចនៅពេលពួកគេធ្វើដំណើរ។  “បើទោះជាការកើនឡើងយ៉ាងលឿននៃវិស័យទេសចរណ៍ក្នុងតំបន់អាស៊ីអាគ្នេយ៍មានឥទ្ធិពលសេដ្ឋកិច្ច​យ៉ាងសំខាន់ដល់តំបន់នេះ ក៏វាបានបង្កើតនូវកត្តាអូសទាញដែលនាំឲ្យកុមារ និងគ្រួសាររបស់​ពួកគេបោះបង់នូវជីវភាពប្រពៃណី ដើម្បីស្វែងរកប្រាក់ចំណូលក្នុងតំបន់គោលដៅទេសចរណ៍ ដែលធ្វើ​ឲ្យពួកគេងាយប្រឈមនឹងការកេងប្រវ័ញ្ច និងរំលោភបំពាន” នេះជាសម្ដីរបស់លោកស្រី Aarti Kapoorអ្នកគ្រប់គ្រងកម្មវិធីនៃគម្រោងកុមារភាព ផ្នែកបង្ការ សម្រាប់អង្គការទស្សនៈពិភពលោក។  បើទោះជាភ្ញៀវទេសចរជាច្រើនមានការយល់ដឹងពីស្ថានភាពកេងប្រវ័ញ្ចកុមារក្នុងតំបន់​គោលដៅទេសចរណ៍ដែលពួកគេទស្សនា លទ្ធផលការស្ទាបស្ទង់មតិបង្ហាញថាអ្នកចូលរួមភាគច្រើនយល់ថាពួកគេមិនដឹងពីជំហានដែលត្រូវធ្វើដើម្បីនាំមកនូវភាពខុសប្លែក ដើម្បីរក្សាសុវត្ថិភាពកុមារ។ ភ្ញៀវទេសចរជាច្រើនបង្ហាញពីក្ដីបារម្ភជាខ្លាំងចំពោះកុមារងាយរងគ្រោះ ក្នុងបទពិសោធន៍ធ្វើដំណើររបស់ពួកគេ និងបញ្ជាក់ថាការដែលអាជីវកម្មមានគោលនយោបាយសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍នឹង​ជះផលប៉ះពាល់ជាវិជ្ជមានលើជម្រើសប្រើប្រាស់របស់ពួកគេនៅវិស្សមកាល។  បើតាមការសិក្សានេះ ភ្ញៀវទេសចរចង់ និងត្រូវការព័ត៌មានបន្ថែមស្ដីពីឥរិយាបថសុវត្ថិភាពកុមារ​សមស្រប និងការយល់ដឹងកាន់តែស៊ីជម្រៅពីអត្ថន័យនៃសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍។ លទ្ធផល​សំខាន់ៗផ្សេងទៀតបង្ហាញថា ភ្ញៀវទេសចរជាទូទៅមានក្ដីបារម្ភពីសុខុមាលភាពនៃកុមារក្នុងតំបន់​នេះ និងទទួលផលប៉ះពាល់ជាខ្លាំងពីបទពិសោធន៍ទាំងវិជ្ជមាន …

Read more
August 17, 2012

ក្រសួងទេសចរណ៍កម្ពុជាបង្កើនកិច្ចខិតខំប្រឹងប្រែង
ដើម្បីការពារកុមារក្នុងវិស័យទេសចរណ៍

ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា- ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១២ ក្រសួងទេសចរណ៍កម្ពុជា និងអង្គការទស្សនៈពិភពលោកប្រចាំប្រទេសកម្ពុជា ចេញប្រកាសនៅថ្ងៃនេះ នូវកិច្ចខិតខំប្រឹងប្រែងដើម្បីការពារកុមារក្នុងវិស័យទេសចរណ៍តាមរយៈគម្រោងកុមារភាពដែលជាគំនិតផ្ដួចផ្ដើមថ្មីមួយរបស់ទីភ្នាក់ងារអូស្ត្រាលី សម្រាប់ការអភិវឌ្ឍអន្តរជាតិ។ គម្រោងកុមារភាពបានចងក្រងកម្លាំងរបស់អង្គការទស្សនៈពិភពលោក ការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាគ្រឿងញៀន និងឧក្រិដ្ឋកម្ម និងអ៊ីនធឺប៉ូល ដើម្បីដោះស្រាយបញ្ហាធ្ងន់ធ្ងរនៃការកេងប្រវ័ញ្ចផ្លូវភេទលើ កុមារក្នុងវិស័យទេសចរណ៍តាមវិធីសាស្ត្របង្ការ និងការពាររួមគ្នា។ អង្គការទស្សនៈពិភពលោកបានធ្វើការជាដៃគូជាមួយក្រសួងទេសចរណ៍តាំងពីឆ្នាំ២០០១ នៅពេលក្រសួងទេសចរណ៍បង្កើតជាលើកដំបូងនូវគណៈកម្មាធិការសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍។ អង្គការទស្សនៈពិភពលោកបានចាត់តាំងគម្រោងកុមារភាព ផ្នែកបង្ការជាទីភ្នាក់ងារអនុវត្តដោយផ្អែកលើភាពជាដៃគូយូរអង្វែងជាមួយក្រសួងទេសចរណ៍ និងកំណត់ហេតុសកម្មភាពរបស់អង្គការទស្សនៈពិភពលោកក្នុងការការពារកុមារ។ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាបានក្លាយជាតំបន់គោលដៅទេសចរណ៍ដ៏គួរឲ្យទាក់ទាញមួយ។ ស្ថិតិរបស់ក្រសួងទេសចរណ៍បង្ហាញថាកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន២,៨លាននាក់ក្នុងឆ្នាំ២០១១ ដែលជាកំណើន១៥%បើធៀបនឹងឆ្នាំ២០១០។ “យើងដឹងថាតំបន់គោលដៅទេសចរណ៍អូសទាញកុមារងាយរងគ្រោះ និងគ្រួសារឲ្យស្វែងរកប្រាក់ចំណូល” នេះជាសម្ដីរបស់លោក ផង់ ចន្តា អ្នកសម្របសម្រួលថ្នាក់ជាតិសម្រាប់គម្រោងកុមារភាព ផ្នែកបង្ការ “នៅពេលវិស័យទេសចរណ៍កាន់តែរីកចម្រើន យើងចាំបាច់ត្រូវការអ្នករក្សាសុវត្ថិភាពដើម្បីធានាថាកុមារត្រូវបានការពារពីការរំលោភបំពានគ្រប់រូបភាព។ យើងមិនត្រឹមតែចង់ឲ្យវិស័យទេសចរណ៍មានសុវត្ថិភាពសម្រាប់បរិស្ថាន សុវត្ថិភាពសម្រាប់ វប្បធម៌ កេរ្តិ៍ដំណែល និងសហគមន៍ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ចង់ឲ្យវិស័យទេសចរណ៍មានសុវត្ថិភាពសម្រាប់កុមារទាំងអស់ ពិសេសកុមារដែលងាយរងគ្រោះបំផុត។” អង្គការទស្សនៈពិភពលោកសូមកោតសរសើរចំពោះការអ្នកដឹកនាំរបស់ក្រសួងទេសចរណ៍សម្រាប់សុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍។ ក្នុងភាពជាដៃគូជាមួយក្រសួងទេសចរណ៍ អង្គការ ទស្សនៈពិភពលោកនឹងធ្វើការជាមួយរដ្ឋាភិបាល និងវិស័យទេសចរណ៍ដើម្បីឲ្យកាន់តែយល់ដឹងពីភាពងាយរងគ្រោះនៃកុមារប្រឈមនឹងគ្រោះថ្នាក់ និងគាំទ្រដល់ការអនុវត្តទេសចរណ៍ប្រកបដោយទំនួលខុសត្រូវដែលផ្ដល់អាទិភាពដល់ការការពារកុមារ។ ប្រការនេះចាប់ផ្ដើមជាមួយសិក្ខាសាលារយៈពេលពីរថ្ងៃរបស់គណៈកម្មាធិការសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍ ដែលបានផ្ដល់នូវផែនការការងារសម្រាប់សុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា។ អង្គការទស្សនៈពិភពលោកក៏កំពុងធ្វើការតាមសហគមន៍ជាមួយកុមារី និងកុមារា ម្ដាយឪពុក និងអ្នកដឹកនាំសហគមន៍ដើម្បីកសាងនូវបណ្ដាញដ៏រឹងមាំប្រឆាំងនឹងការរំលោភបំពាន។

Read more
September 27, 2011

ភ្ញៀវទេសចរណ៍ និងអាជីវកម្មកេងប្រវ័ញ្ចលើកុមារ

ទីក្រុងបាំងកក ប្រទេសថៃ-ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១១ អ្នកដំណើរ និងអ្នកធ្វើការនៅបរទេសក្នុងប្រទេសថៃយល់ពីស្ថានភាពកុមារក្រីក្រច្បាស់។ កុមារីអាយុ៦ឆ្នាំអង្គុយយ៉ាងស្អាតបាតលើកន្ទេល លាបក្រែបបបូរមាត់យ៉ាងក្រហមស្រស់ ជាមួយនឹងស្ត្រីម្នាក់អង្គុយក្បែរ សុំទាន។ កុមារាអាយុ១២ឆ្នាំ លក់ស្កកៅស៊ូនៅម៉ោង១១យប់ក្នុងតំបន់កំសាន្តរបស់មនុស្សពេញវ័យ។ គេទាក់ទាញអ្នកដោយស្នាមញញឹម និងពាក្យរាក់ទាក់ជាភាសាអង់គ្លេសដ៏ពិរោះ។ ក្នុងស្ថានភាពដ៏ពិបាកទាំងនេះ អ្នកចង់ជួយ នៅពេលដែលក្ដីអាណិត និងភាពឆោតល្ងង់ប្រាប់អ្នកថាពិតជាមានអ្វីមិនស្រួល។ អ្នកចុងក្រោយក៏អាចឲ្យលុយបន្តិចបន្តួច ។ មិនថាអ្នកធ្វើអ្វីនោះទេ អ្នកនឹងមានអារម្មណ៍មិនស្រួលដោយសារអ្នកមិនបានជួយឲ្យមានភាពខុសប្លែកអ្វីឡើយដើម្បីជួយដល់ជីវិតនៃកុមារកំសត់នេះ។ ឥឡូវ សូមបញ្ចូលផ្នែកមួយទៀតទៅក្នុងគំនិតនេះ តើមានរឿងអ្វីកើតឡើង បើមនុស្សបន្ទាប់មកទៀតដែលកុមារទាំងនេះទៅរក ចង់បានអ្វីមួយជាកិច្ចតបស្នងសម្រាប់ប្រាក់៥០បាត របស់ពួកគេ? 
ក្នុងឱកាសទិវាទេសចរណ៍ពិភពលោក ខ្ញុំសូមជំរុញឲ្យអ្នកចំណាយពេលពិចារណាអំពីឥទ្ធិពលរបស់វិស័យទេសចរណ៍ចំពោះកុមារ និងរបៀបដែលយើងអាចរក្សាសុវត្ថិភាពកុមារ។ ឧស្សាហកម្មទេសចរណ៍របស់ប្រទេសថៃបន្តរីកចម្រើន បើទោះជាសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះ។ ក្នុងឆ្នាំ២០១០ មានភ្ញៀវទេសចរជាង១៦លាននាក់មកកាន់ដែនដីនៃស្នាមញញឹមនេះ ហើយអាជ្ញាធរទេសចរណ៍នៃប្រទេសថៃមានបំណងទទួលភ្ញៀវទេសចរឲ្យបាន១៩,៥លាននាក់បន្ថែមក្នុងឆ្នាំ២០១២ ដើម្បីផ្ដល់នូវប្រាក់ចំណូលរួម ១,២ពាន់លានបាតពីវិស័យទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ។ ច្បាស់ណាស់ វិស័យទេសចរណ៍បន្តជាកម្លាំងជំរុញក្នុងប្រទេសថៃ និងត្រូវតែគ្រប់គ្រងឲ្យបានប្រុងប្រយ័ត្នចំពោះផលប៉ះពាល់សង្គម រួមទាំងកុមារផងដែរ។ នៅពេលដែលឧស្សាហកម្មធ្វើដំណើររីកចម្រើនយ៉ាងខ្លាំង ឱកាសសម្រាប់ការកេងប្រវ័ញ្ចលើកុមារក៏មានសក្ដានុពលកាន់តែខ្លាំងផងដែរ ប្រសិនបើគេមិនត្រួតពិនិត្យឲ្យបានដិតដល់ទេនោះ។ រដ្ឋាភិបាលថៃបានសហការយ៉ាងល្អជាមួយស្ថាប័នពង្រឹងច្បាប់អន្តរជាតិ លើការចងក្រងប្រវត្តិជនល្មើសរំលោភផ្លូវភេទកុមារ។ ប្រទេសថៃបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា និងបន្តទៅមុខជានិច្ចលើផ្នែកការកេងប្រវ័ញ្ចផ្លូវភេទលើកុមារក្នុងទសវត្សចុងក្រោយនេះ។ ក៏ប៉ុន្តែគេនៅតែបន្តរកឃើញករណីទាំងនេះនៅប្រទេសថៃ ក៏ដូចជាប្រទេសជិតខាង។ ទីកន្លែងទាក់ទាញភ្ញៀវទេសចរសំខាន់ៗដូចជាប៉ាតាយ៉ា និងពូកេត មិនត្រឹមតែអូសទាញអ្នកដំណើរប៉ុណ្ណោះទេ …

Read more
September 26, 2011

ទិវាទេសចរណ៍ពិភពលោក ៖ “ចូរធ្វើសកម្មភាពបន្ថែមដើម្បីការពារកុមារក្នុងតំបន់
អាស៊ីអាគ្នេយ៍ពី​ការកេងប្រវ័ញ្ចផ្លូវភេទ”

ទីក្រុងបាំងកក ប្រទេសថៃ-ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១១ ទីភ្នាក់ងារជំនួយអន្តរជាតិអង្គការទស្សនៈពិភពលោកបានព្រមានថានៅពេលដែលឧស្សាហកម្មទេសចរណ៍នៃតំបន់អាស៊ីអាគ្នេយ៍ រីកចម្រើនយ៉ាងខ្លាំងជាមួយនឹងកំណើនដ៏ច្រើននៃអត្រាមកទស្សនា មានកិច្ចការកាន់តែច្រើនដែលត្រូវធ្វើដើម្បីការពារកុមារងាយរងគ្រោះ ពីការកេងប្រវ័ញ្ចផ្លូវភេទដោយអ្នកដំណើរ។ ការព្រមាននេះ ដែលចេញផ្សាយនៅពេលដែលពិភពលោកប្រារព្វទិវាទេសចរណ៍ពិភពលោក (ថ្ងៃព្រហស្បត្តិ៍ ទី២៧ ខែកញ្ញា) បានលេចជារូបរាងនៅពេលដែលព័ត៌មានចុងក្រោយបំផុតពីប្រទេសដូចជាប្រទេសថៃ បង្ហាញកំណើនចំនួនមកទស្សនាក្នុងអត្រាប្រចាំឆ្នាំ២៦% (អ្នកទស្សនាចំនួន ១១,១៧លាននាក់) ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០១១។ សូម្បីប្រទេសដែលពីមុនគេមិនសូវស្គាល់ដូចជាប្រទេសឡាវ បានទទួលអ្នកទស្សនា២,៥លាននាក់កាលពីឆ្នាំមុន គឺស្រដៀងគ្នានឹងប្រទេសកម្ពុជាដែរ រីឯប្រទេសវៀតណាមបានទទួលអ្នកទស្សនាចំនួន៥លាននាក់។ អង្គការទស្សនៈពិភពលោកបានឲ្យដឹងថាបើទោះជាមានកំណើនចំនួនអ្នកមកទស្សនា និងផលវិបាកផ្ដល់គ្រោះថ្នាក់ដល់កុមារ ក៏អង្គការនេះជឿថាភ្ញៀវទេសចរប្រកបដោយទំនួលខុសត្រូវគឺជាផ្នែកនៃដំណោះស្រាយ។ បច្ចុប្បន្ន ទីភ្នាក់ងារនេះកំពុងព្យាយាមចុះបញ្ជីភ្ញៀវទេសចរក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីឃ្លាំមើលសម្រាប់សុវត្ថិភាព និងការការពារកុមារនៅពេលពួកគេធ្វើដំណើរមកកាន់តំបន់នេះ ហើយទីភ្នាក់ងារនេះនឹងសុំឲ្យឧស្សាហកម្មធ្វើដំណើរ និងប្រតិបត្តិករទេសចរណ៍ចូលរួមក្នុងការបង្កើតនូវ បរិយាកាស “សុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍” ។ គោលបំណងគឺដើម្បីធ្វើឲ្យប្រព័ន្ធអេកូទេសចរណ៍ទាំងមូលកាន់តែមានសុវត្ថិភាពសម្រាប់កុមារងាយរងគ្រោះក្នុងប្រទេសម្ចាស់ផ្ទះ។ រដ្ឋាភិបាលនៃប្រទេសតំបន់ទន្លេមេគង្គបានបញ្ចេញការប្ដេជ្ញាដ៏ខ្លាំងក្លាដើម្បីបញ្ចប់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ពិសេសតាមរយៈការប្រុងប្រយ័ត្នចំពោះជនល្មើសបរទេស។ ក្នុងកិច្ចបន្តគាំទ្រដំណើរការនេះ អង្គការទស្សនៈពិភពលោកជឿជាក់ថា វិធីសាស្ត្រ “សុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍” គាំទ្រដល់គោលបំណងរបស់រដ្ឋាភិបាលនៃប្រទេសតំបន់ទន្លេមេគង្គដែលស្វាគមន៍អ្នកមកទស្សនាប្រទេសខ្លួន ព្រមទាំងធានាដល់សុវត្ថិភាពរបស់កុមារម្ចាស់ស្រុក។ អ្នកគ្រប់គ្រងផ្នែកសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍របស់អង្គការទស្សនៈពិភពលោក លោកស្រី Aarti Kapoor បានមានប្រសាសន៍ថា ៖ “សូមអរគុណដល់សកម្មជនបៃតងដែលធ្វើឲ្យភ្ញៀវទេសចរបានយល់ដឹងកាន់តែច្រើនពីផលប៉ះពាល់នៃ វិស័យទេសចរណ៍លើបរិស្ថាន និងធ្វើឲ្យអាជីវកម្មទេសចរណ៍ចូលរួមក្នុងការថែរក្សាបរិស្ថាន។ យើងត្រូវការវិធីសាស្ត្រដូចគ្នានេះចំពោះការការពារកុមារ។ ភ្ញៀវទេសចរត្រូវប្រុងប្រយ័ត្នចំពោះសកម្មភាពរបស់ពួកគេដែលអាចធ្វើឲ្យកុមារប្រឈមនឹងគ្រោះថ្នាក់ និងធ្វើយ៉ាងណាឲ្យអាជីវកម្មទេសចរណ៍ មានសុវត្ថិភាពសម្រាប់កុមារ។” ក៏ប៉ុន្តែ លោកស្រីបានមានប្រសាសន៍ថាបញ្ហានេះមានភាពស្មុគស្មាញ …

Read more

Latest Tweets