Warning: "continue" targeting switch is equivalent to "break". Did you mean to use "continue 2"? in /home/thecode1/public_html/childsafetourism.org/wp-content/plugins/seo-ultimate/modules/class.su-module.php on line 1195

Warning: Declaration of Menu_With_Description::start_el(&$output, $item, $depth, $args) should be compatible with Walker_Nav_Menu::start_el(&$output, $item, $depth = 0, $args = NULL, $id = 0) in /home/thecode1/public_html/childsafetourism.org/wp-content/themes/childsafe_v2/functions.php on line 665
ការស្រាវជ្រាវទីផ្សារ | Resource | Child Safe Tourism

Child Safe Tourism

ការស្រាវជ្រាវទីផ្សារ

ចូរស្វែងយល់ពីការគិតរបស់អតិថិជនរបស់អ្នកអំពីសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍។

អ្នកដំណើរ​ដែល​ជួយ​រក្សា​សុវត្ថិភាព​កុមារ

របាយការណ៍​នេះ​តំណាង​ឲ្យ​ការរកឃើញ​​នៅក្នុង​ការស្រាវជ្រាវ​​​ធ្វើ​ឡើង​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ ក្នុង​ខែ​មេសា ដល់​ខែ ឧសភា ឆ្នាំ ២០១៣។ ស្ថាបនា​បន្ថែម​​លើ​ការ​សិក្សា​​ដែល​មាន​ចំណង​ជើងថា សុវត្ថិភាព​កុមារ​ក្នុង​វិស័យ​ទេសចរណ៍៖ ទស្សនៈ​របស់​ភ្ញៀវ​ទេសចរណ៍ ការសិក្សា​នេះពិនិត្យ​ស៊ីជម្រៅ​ថែមទៀត​ទៅលើ​ទស្សនៈ​​របស់​អ្នក​ទេសចរណ៍​ស្តីពី​ការកេងប្រវ័ញ្ច​លើ​កុមារ ផ្សារភ្ជាប់​ជាមួយ​​វិស័យ​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា ប្រទេស​ឡាវ ប្រទេស​ថៃ និង​ប្រទេស​វៀតណាម។ ការសិក្សា​នេះ​ក៏​បាន​វាយតម្លៃ​លើ​ប្រតិកម្ម​របស់​អ្នកទេសចរណ៍​ចំពោះ​សម្ភារៈ​ការប្រាស្រ័យ​ទាក់ទង​ស្តីពី​សុវត្ថិភាព​កុមារ​​ក្នុង​វិស័យ​ទេសចរណ៍​ផងដែរ។ អ្នកទេសចរណ៍​សរុប​ចំនួន ២៦៨ នាក់ មកពី​ ៣៩ ប្រទេស បាន​បំពេញ​ការស្ទាបស្ទង់​មតិ និង​ការសម្ភាស។ ការសិក្សា​បានរកឃើញ​ថា​អ្នកទេសចរណ៍​​ដែល​មក​កាន់​តំបន់​អាស៊ីអាគ្នេយ៍​ចង់បាន៖
i) ព័ត៌មាន​ច្បាស់លាស់ ​អំពីវិធី​​ដែល​ពួកគេ​អាច​ក្លាយ​ជាអ្នកដំណើរ​ដែល​ជួយរក្សា​សុវត្ថិភាព​កុមារ
ii) ជម្រើស​​កាន់តែ​ច្រើន​ថែមទៀតសម្រាប់​អ្នកប្រើប្រាស់ ដែលទាក់ទង​ជាមួយ​សុវត្ថិភាព​កុមារ​ក្នុង​វិស័យ​ទេសចរណ៍ និង
iii) ក្លាយ​ជា​ផ្នែក​មួយ​នៃ​ការផ្លាស់ប្តូរ ​ដឹកនាំ​ដោយរដ្ឋាភិបាល និង​​ឧស្សាហកម្ម​ទេសចរណ៍។

សូមអាន របាយការណ៍​ទាំងស្រុង និង​បើក​មើល infographic ស្តីពី​ការរកឃើញ​សំខាន់ៗ

សុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍ ៖  ឥរិយាបថរបស់ភ្ញៀវទេសចរ

អ្នកចូលរួមការស្ទាបស្ទង់មតិជ្រើសរើសដោយខ្លួនឯងលើសពី៣០០នាក់ មកពីប្រទេស៣៧ប្រទេសបានចែករំលែកបទពិសោធន៍របស់ពួកគេក្នុងអន្តរកម្មជាមួយកុមារក្នុងប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាម ព្រមទាំងការយល់ឃើញរបស់ពួកគេចំពោះសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍។ ៨៤,៨%នៃអ្នកចូលរួមការស្ទាបស្ទង់មតិលើកឡើងថាពួកគេចង់ដឹងបន្ថែមពីរបៀបការពារកុមារ និងបង្ការការកេងប្រវ័ញ្ចនៅពេលពួកគេធ្វើដំណើរ ហើយ៩៤,៨%

និយាយថាគោលនយោបាយអាជីវកម្មដែលការពារកុមារនឹងជះឥទ្ធិពលជាវិជ្ជមានដល់ទម្លាប់ទិញរបស់ពួកគេ។ អានរបាយការណ៍ទាំងស្រុង