Warning: "continue" targeting switch is equivalent to "break". Did you mean to use "continue 2"? in /home/thecode1/public_html/childsafetourism.org/wp-content/plugins/seo-ultimate/modules/class.su-module.php on line 1195

Warning: Declaration of Menu_With_Description::start_el(&$output, $item, $depth, $args) should be compatible with Walker_Nav_Menu::start_el(&$output, $item, $depth = 0, $args = NULL, $id = 0) in /home/thecode1/public_html/childsafetourism.org/wp-content/themes/childsafe_v2/functions.php on line 665
UNICEF របាយការណ៍​ស្ដីពីការ​ប្រព្រឹត្ដ​មិនល្អលើកុមារ

Child Safe Tourism

September 2, 2013

អង្គការ UNICEF៖ រូបភាព​ស្ថិតិ​​សង្ខេប​ស្ដីពីការ​រំលោភ​បំពាន​លើ​កុមារនៅ​តំបន់​អាស៊ីបូព៌ា និង ប៉ាស៊ីហ្វិច

សំណេររបស់ភ្ញៀវ – Amalee McCoy អ្នក​ជំនាញ​ផ្នែក​ការការ​ពារកុមាររបស់អង្គការ UNICEF ប្រចាំ​តំបន់​អាស៊ីបូព៌ា និង ប៉ាស៊ីហ្វិច

ការ​រំលោភ​បំពាន ការ​បំភ្លេច អំពើហិង្សា និងការ​កេងប្រវ័ញ្ច​លើកុមារ​កំពុង​​រីក​សាយ​ភាយ​គួ​រ​ឲ្យ​បារម្ភ ចំណែក​ផល​ប៉ះពាល់នៃ​បទពិសោធន៍​ទាំងអស់​នេះ​ចំពោះកុមារ​គឺមាន​ទាំង​ផល​ ភ្លាមៗ និង​ផល​យូរអង្វែង ហើយ​ជារឿយៗតែង​មានលក្ខណៈ​អាក្រក់​យ៉ាងខ្លាំង។ របាយការណ៍​ស្រាវជ្រាវ​​ដ៏​ថ្មី​ស្រឡាង​​របស់ UNICEF​ បាន​ចេញនៅ​ចុង​ឆ្នាំ ២០១២ មានចំណង​ជើងថា “ការ​ប្រព្រឹត្ដ​មិន​ល្អ​ចំពោះ​កុមារ៖ អត្រារីករាលដាល ការ​កកើតឡើង និងផលវិបាក​នៅតំបន់អាស៊ីបូព៌ា និង ប៉ាស៊ីហ្វិច ​បាន​បញ្ជាក់​អះអាង​ពីនិន្នា​ការទាំងអស់នេះ។ របាយ​ការណ៍​បាន​បង្ហាញ​ការ​រកឃើញ​នៅ​ក្នុង​ការ​ពិនិត្យ​ឡើង​វិញ​ជា​ប្រព័ន្ធ​​ប្រកបដោយ​ការ​បង្កើត​ថ្មីលើ​ការ​សិក្សាចំនួន ៣៦៤ ដែល​ត្រូវ​បាន​បោះពុម្ពផ្សាយ​នៅចន្លោះឆ្នាំ ២០០០ – ២០១០ ស្ដីពីអត្រារីករាលដាល ការកកើតឡើង និង​ផលវិបាក​ពីការ​ប្រព្រឹត្ដ​មិនល្អ​ចំពោះ​កុមារ​ក្នុង​តំបន់។

ការ​ពិនិត្យ​ឡើង​វិញ​ជាប្រព័ន្ធ បាន​បើកកកាយនូ​វ​ការ​សិក្សា​បែប​បរិមាណជាច្រើន​ស្ដីពី​​​អត្រារីករាលដាល និង​ការកកើតឡើងនៃ​ការ​រំលោភបំពាន​ផ្លូវកាយ ផ្លូវភេទ និង​ផ្លូវ​ចិត្ដកុមារ។ ស្ថិតិ​គួរ​ឲ្យ​បារម្ភ​ជា​ច្រើន​ត្រូ​វបាន​គូសបញ្ជាក់ដោយ​ក្នុង​នោះរួមមាន៖

  • ការ​រីក​រាលដាល​នៃការ​រំលោភ​បំពាន​ផ្លូវកាយ​ធ្ងន់ធ្ងរ​ ក្នុង​កម្រិត​ចាប់​ពី ៩% ដល់​​ប្រមាណ​ ​កុមារ ១ នាក់​ក្នុង​ចំណោម​កុមារ ៤ នាក់​នៅ​ក្នុង​តំបន់។
  • កុមារា និងកុមារី​ចន្លោះ​ពី ១៤% ដល់ ៣០% បាន​រាយការណ៍​ថា​ធ្លាប់​មាន​បទពិសោធន៍​​រួម​ភេទ​ដោយ​បង្ខំ​ក្នុង​ជីវិត​របស់​ពួកគេ។
  • មនុស្សវ័យ​ជំទង់​ និង​មនុស្សធំដែល​ធ្លាប់ជួប​ការ​រំលោភបំពាន​ផ្លូវ​ភេទ និង/ឬ ​ផ្លូវកាយ ពេល​ខ្លួនជាកុមារ ​មានលទ្ធភាពគិត ឬប៉ុនប៉ងធ្វើ​អត្ដឃាត​ចំនួន ៤ ដង​លើស​អ្នកដែល​ពុំ​​មានប្រវត្ដិធ្លាប់រងការ​រំលោភបំពាន។

ជាអកុសល ពុំមានទិន្នន័យ​ប្រូបាប៊ីលេតេដោយ​ផ្អែកតាម​ចំនួន​ប្រជាជន ​ត្រូវបានកំណត់​ឃើញ​តាម​រយៈការ​ពិនិត្យ​ឡើង​វិញ ស្ដីពី​អត្រារីករាលដាល និងការកកើតឡើង នៃការ​កេងប្រវ័ញ្ច​ផ្លូវភេទ​កុមារ​បែប​ពាណិជ្ជកម្ម​នោះទេ។ ទោះ​ជាយ៉ាងនេះ​ក្ដី​ មានការ​សិក្សា​ខ្នាត​តូច​មួយចំនួន​​​ត្រូវ​បានធ្វើ​ឡើង ហើយ​បាន​ផ្ដល់ពន្លឺ​ខ្លះៗ​ស្ដីពី​​ចំនួន ក៏ដូ​ចជាស្ថានភាពកុមារ​ក្នុងពេស្យាចារ។ ឧទាហរណ៍​៖

  • ក្នុង​ប្រទេស​វៀតណាម៖ ការសិក្សា​​ក្នុងឆ្នាំ ២០១០ ត្រូវបានធ្វើឡើង​ដោយ​អង្គការ UNICEF និង​ក្រសួងជនពិការ និងសង្គមកិច្ច​ បានរកឃើញថាប្រមាណ ១៥% នៃ​ស្ដ្រីរក​ស៊ី​​ផ្លូវភេទ​ទាំងអស់​គឺមានអាយុ​ក្រោម ១៨ ឆ្នាំ។
  • ក្នុងប្រទេសថៃ៖ ការសិក្សាក្នុងឆ្នាំ ២០០៥ ធ្វើឡើងដោយ ILO IPEC បាន​រកឃើញថា ១៩,៨% នៃកុមារ និងស្ដ្រី​វ័យក្មេងក្នុង​ពេស្យាចារ​ បាន​រាយការណ៍ថា​ បទពិសោធន៍​ការ​រួម​​ភេទ​ជាលើក​ដំបូង​របស់​ពួកគេ​គឺ​ការ​រំលោភ​សេពសន្ថវៈ។
  • ក្នុងប្រទេសកម្ពុជា៖ ការសិក្សា​ក្នុងឆ្នាំ ២០០៩ ធ្វើឡើងដោយអង្គការ ECPAT Cambodia បាន​រកឃើញថា ​ទិន្នន័យប្រមូល​បាន​ពី NGO នៅទូទាំងប្រទេសបាន​បង្ហាញថា ៣៧% នៃជនរងគ្រោះដោយការ​ជួញដូរសម្រាប់ការ​កេងប្រវ័ញ្ចផ្លូវ​ភេទគឺជាកុមារ។

ប្រសិន​បើ​យើង​ពិនិត្យមើលទៅលើ​ផលវិបាក​នៃការ​ប្រព្រឹត្ដ​មិន​ល្អទៅលើកុមារ ការពិនិត្យ​ឡើង​វិញ​ជា​ប្រព័ន្ធ​បានរកឃើញ​ថាកុមារ និង មនុស្ស​វ័យក្មេងធ្លាប់មានបទពិសោធន៍​រង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ និងការកេង​ប្រវ័ញ្ចផ្លូវ​ភេទ ​ច្រើនតែមានលទ្ធផល​សុខភាពផ្លូវ​ចិត្ដ និងផ្លូវ​កាយអន់ខ្សោយ។ ការអនុវត្ដ​ការ​រួម​ភេទមិនមានសុវត្ថិភាព​ដោយបង្ខំ ច្រើន​តែមានលទ្ធភាពធ្វើ​ឲ្យ​មាន​របួស​ស្នាម​ផ្នែក​រាងកាយកាន់តែច្រើន អាស្រ័យ​ដោយ​ការប្រព្រឹត្ដ​ទំនាក់ទំនង​ផ្លូវ​ភេទ​នៅ​អាយុ​ក្មេង​ពេក ហើយខ្វះ​លទ្ធភាពទទួល​បានការ​ព្យាបាល​ផ្នែកវេជ្ជសាស្ដ្រ ទាំងអស់នេះ​សុទ្ធតែ​ជះឥទ្ធិពលដល់​សុខភាព និងការអភិវឌ្ឍ​រយៈវែងសម្រាប់កុមារទាំងអស់នេះ។ ការសិក្សា​ក៏បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​បញ្ហាសុខភាពផ្លូវ​ចិត្ដជាច្រើនដូច​ជា អត្រា​តានតឹង​ផ្លូវចិត្ដខ្ពស់ ការអាម៉ាស់ ក៏ដូចជាការ​គិត និងការ​​ប៉ុនប៉ង​ចង់សម្លាប់​ខ្លួន។ ជារឿយៗកុមារទាំងអស់​នេះតែង​ជួប​បញ្ហា​ចំពោះ​​ការ​ទៅ​សាលា​រៀន​ ហើយច្រើនតែ​មាន​អាកប្បកិរិយាប្រឈម​ហានិភ័យ​ខ្ពស់​ដូចជា ប្រើ​ប្រាស់​ថ្នាំញៀន និងច្រើន​តែ​​ចូល​រួម​ក្នុងការ​ប្រព្រឹត្ដ​អំពើ​ហិង្សាពេលគេធំឡើង។​

ការ​រកឃើញ​ប្រភេទទាំងអស់នេះ​សង្កត់ធ្ងន់នូវ​តម្រូវ​ការជា​បន្ទាន់ឲ្យ​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល ទីភ្នាក់ងារអភិវឌ្ឍន៍ និង​វិស័យសិក្សាធិការ​ ត្រូវ​ធ្វើ​ការតស៊ូមតិ វិនិយោគ និង​សហការគ្នា​ទូទាំង​វិស័យ​ទាំងមូល ដើម្បី​ឲ្យមាន​ការពង្រឹង​ប្រព័ន្ធការ​ពារកុមារ​នៅក្នុងតំបន់អាស៊ី​បូព៌ា និងប៉ាស៊ីហ្វិច។ កិច្ច​ខិតខំ​នៅក្នុងតំបន់​ទាំងមូល ​ចាំបាច់​ត្រូវផ្លាស់ប្ដូរឆ្ពោះ​ទៅរក​​ការ​បង្កើត​គោលនយោបាយ និងកម្មវិធី​​ផ្អែកលើ​ភស្ដុតាង​ជាក់ស្ដែង​ ដើម្បីទប់ស្កាត់​ការ​ប្រព្រឹត្ដ​មិនល្អ​ចំពោះ​កុមារដូចជា ការ​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារជាដើម ជំនួសឲ្យការ​គ្រាន់តែប៉ុនប៉ង​ឆ្លើយ​តប​ចំពោះ​​ករណីការរំលោភ​បំពាន​នីមួយៗ។ បើ​គិត​លើទិដ្ឋភាពដែលថាករណី​ការរំលោភបំពាន ការបំភ្លេច អំពើហិង្សា និងការ​កេង​ប្រវ័ញ្ចលើកុមារ​ក្នុងករណី​ភាគច្រើនពុំត្រូវបាន​រាយការណ៍ ព្រមទាំង​ផលវិបាកដែល​មានលក្ខណៈ​អវិជ្ជមាន​យ៉ាង​ជ្រាលជ្រៅនោះ ជាការ​ចាំបាច់​ណាស់​ដែល​យើង​​ត្រូវ​តែសហការ​ឲ្យ​កាន់​តែមានប្រសិទ្ធភាព​ថែមទៀត ដើម្បីទប់ស្កាត់​ការ​ប្រព្រឹត្ដ​មិនល្អ​ចំពោះ​កុមារ​ មុនពេលទង្វើទាំងនេះកើត​មានឡើង។

សូម​អាន​អត្ថបទ​ពិនិត្យឡើង​វិញ​ជាប្រព័ន្ធទាំងស្រុង​នៅក្នុង របាយការណ៍​ស្ដីពីការ​ប្រព្រឹត្ដ​មិនល្អលើកុមារបស់អង្គការ UNICEF (មានតែជាភាសាអង់គ្លេងប៉ុណ្ណោះ)